ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ធ្វើសកម្មភាពឆក់បូបមិនបានសម្រេចត្រូវបងប្អូនប្រជាពលរដ្ឋស្វាគមន៍ឡើងទ្រោមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ត្រូបបានបងប្អូនប្រជាពលរដ្ឋវាយឡើងទ្រមខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបពីនារីម្នាក់មិនបានសម្រេច។

ហេតុការនេះបានកើតឡើងការពីវេលាម៉ោង9:35នាទីថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ទំនប់ទឹកខណ្ឌចំការមនរាជធានីភ្នំពេញ។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់អោយដឹងថាមុនពេលកើតហេតុខ្លួនបាមជិះម៉ួូតូមួយគ្រឿងម៉ាកវេអាហ្វាពាក់ស្លាក់លេខត្បូងឃ្មុំ1D_5254បើកចេញពីបឹងត្របែកគោលបំណង់ទៅផ្ទះនៅឯបឹងសាឡាង លុះមកដល់ចំនុចខាងក្រោយសាលាពេទ្យតាមបណ្តោយផ្លូវ430កែងផ្លូវ191ក៏លេខមុខជនសង្ស័យ4នាក់ជិះម៉ូតូចំនួន2គ្រឿងបានមកធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះហើយព្យាយាមបើករត់គេចលុះមកដល់ខាងក្រោយសាលាវ៉ានដាក៏បានដួលម៉ូតូត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងស្របពេលសមត្ថកិច្ចកំពុងដើរល្បាត់ក៏ឃាត់ខ្លួនបានម្នាក់ចំណែកប៉ាក់ពួក3នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

តាមការអោយដឹងពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យខាងលើមានឈ្មោះជាវិសា អាយុ15ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅក្នុងសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ។ ជិះម៉ូតូមួយគ្រឿងម៉ាក់និចពណ័ក្រហមពាក់ស្លាកលេខភ្នំពេញ2GH8780 ជិះគ្នា2នាក់រត់គេចខ្លួនម្នាក់។ចំណែកជរងគ្រោះមានឈ្មោះ ម៉ាន ភត្រា អាយុ20ឆ្នាំ មុខរបរជាសិស្សឆ្នាំទី3នៅសាលាវ៉ានដាគណនី ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង។

សម្ភារះបាត់បង់អស់លុយចំនួន500$ដែលជាលុយរបស់នារីរងគ្រោះទុកបង់ថ្លៃសាលា។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅកាន់ប៉ុស្តិ៍ទំនប់ទឹកធ្វើការសួរនាំរកបក្សពួកន្ថែមទៀតដើម្បីកំណត់មុខសញ្ញាតាមចាប់បក្សពួកជនសង្ស័យយកមកផ្ទន្ទាទោសតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print