ភ្នំពេញ ៖ បុរសវ័យចំណាស់ជនជាតិបរទេសម្នាក់ស្រវឹងស្រាបានដើរទៅយកដៃវាយស៊ុំកញ្ចក់សំរាប់ដាក់តាំងរូបថត នៅខាង មុខ គណបក្សប្រជាជន ក្បែនិងសាលាក្រុងស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្ដាលអោយអំបែងកញ្ចក់មុតដៃនិងជើង ហូរ ឈាម ហើយបានដើរទៅចូលផ្ទះសំណាក់ មុនីវង្ស ។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៧ ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលគេបានឃើញបុរសវីយចំណាស់ជនជាតិបរទេស ម្នាក់ដើរតាមបណ្ដោយផ្លូវ លេខ៩០ ខណៈមកដល់ចំណុចកើតហេតុរូបគាត់មិនថារឿងអ្វីនោះទេស្រាប់តែទៅវៃកញ្ចក់គេដាក់សំរាប់តាំងរូបថតប្រមុខរដ្ឋាភិបាលបណ្ដាលអោយបែកធ្វើអោយ របួសដៃនិងជើងហូឈាមរួចបានដើរទៅចូលផ្ទះសំណាក់ មុនីវង្ស ដែលជាកន្លែងរូបគាត់ស្នាក់នៅក្នុងបន្ទប់ ៣៣៣៣ ភ្លាមៗនោះសមត្ថកិច្ចខណ្ឌដូនពេញបាន ចូលលួងលោមដើម្បីយកមកធ្វើការសាកសួរតែដោយ សារតែមើលឃើញរបួសច្រើនកន្លែងពេកសមត្ថកិច្ចបាននាំយក ទៅមន្ទីរពេទ្យដើម្បី លាងនិងរុំរបួសរួចហើយបាននាំយក ទៅធ្វើការសាកសួរនៅ អធិការខណ្ឌដូនពេញបន្តទៀត ។
សមត្ថកិច្ចបានអោយដឹងថា បុរសវ័យចំណាស់រូបនោះ ជាជនជាតិណូវែល សេឡង់ មានអាយុ៥០ឆ្នាំ ជាភ្ញៀវទេសចរណ៍ទើបចូល មកស្នាក់និងដើរ កសាន្តនៅ ស្រុកខ្មែរ បានជាង១ខែ តែប៉ុណ្ណោះ ៕ ស តារា