លិខិតមិត្តអ្នកអាន ៖ ឋានសួគ៌បូកគោរកអ្នកខុសមិនឃើញ???

ចែករំលែក៖

បើទោះបីជាក្រសួងពាណិជ្ជកម្មជាអ្នកចេញលិខិតអនុញ្ញាតឲ្យក្រុមហ៊ុនសុខាផ្លាស់ប្តូរឈ្មោះពីឋានសួគ៌បូកគោ មកជា សុខាឋានសួគ៌ យ៉ាងនេះក៏ដោយ ក៏ក្រសួងនេះ អះអាងថា ក្រសួងគ្មានកំហុសទេ ហើយខ្លួនក៏ពុំមានសិទ្ធិឲ្យក្រុមហ៊ុនសុខាអូតែល ប្តូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្ត្រនេះដែរ។ ចម្លើយរបស់ក្រសួងពាណិជ្ជកម្មធ្វើឲ្យខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់វិល ហើយនឹកគិតថា រឿងនេះ «គ្មានអ្នកខុសទេ»។

ក្រសួងទេសចរណ៍ទះដៃហៃអឺ ចំពោះចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាល, អភិបាលខេត្តកំពតស្រូតរូត ប្រញាប់ប្រញាល់តាមបញ្ជានាយករដ្ឋមន្ត្រីដូរស្លាក សុខាឋានសួគ៌ភ្លាមៗក្តៅៗ ។ នេះជាអ្វីដែលខ្ញុំបាទមើលឃើញថា បើគ្មានការក្រើនរំលឹកបទបញ្ជាក្តៅៗពីនាយករដ្ឋមន្ត្រីទេនោះ អាជ្ញាធរខេត្តកំពតក៏មិនហ៊ានបញ្ចេញយោបល់ចំពោះការផ្លាស់ប្តូរឈ្មោះនេះដែរ។ ទីបំផុតទៅអាជ្ញាធរខេត្តកំពត «រួចខ្លួន» ពីការទទួលខុសនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រោយពីក្រសួងពាណិជ្ជកម្មបង្ហាញលិខិតនៃការអនុញ្ញាតឲ្យក្រុមហ៊ុនសុខាអូតែលផ្លាស់ប្តូរឈ្មោះនេះ។

ដោយសារតែហ្វេសប៊ុកប្រតិកម្មកក្រើកនោះហើយ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន បញ្ចេញប្រតិកម្មក្តៅ។ បើគ្មានសម្តេចតេជោទេ អាជ្ញាធរខេត្តកំពត ក៏«មើលមិនឃើញ» រឿងនេះដែរ។ ក្រសួងទេសចរណ៍ ក៏អះអាងថា រឿងដូរឈ្មោះ ឬមិនដូរឈ្មោះ មិនស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។ ដូច្នេះ ករណីដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោមួយរយៈពេលកន្លងមកនោះពិតជាគ្មាននរណា«ទទួលខុស» នោះឡើយ។ មិនតែប៉ុណ្ណោះ ប្រសិនបើរឿងនេះ ចេះតែស្ងាត់ៗទៅនោះ ក្រុមអ្នកអនុញ្ញាតឲ្យមានការផ្លាស់ប្តូរឈ្មោះ នឹងទទួលបានមេដាយថែមទៀតផង។ ប៉ុន្តែសម្រាប់ខ្ញុំបាទ បើគិតឲ្យជ្រៅ នេះជាវិញ្ញាសារសាកល្បងមួយ ដែលអាជ្ញាធរខេត្តកំពត គួរប្រើការត្រិះរិះពិចារណាបន្តិចក្នុងនាមខ្លួនជាអាជ្ញាធរដែនដី៕ ប្រជាពលរដ្ឋម្នាក់

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print