ខេត្តកំពង់ស្ពឺ ៖ វិទ្យាស្ថានទ័ពជើងគោក នៃ ខ.ភ.ម.ប្លុងតាសេក បានបើកវគ្គហ្វឹក ហ្វឺនបំប៉នថ្នាក់វិក្រិតការនាយទាហានជំនាន់ ទី៤ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយកទីចាត់ការហ្វឹកហ្វឺននៃ ខ.ភ.ម. នៅព្រឹកថ្ងៃទី២៥កញ្ញាឆ្នាំ២០១៧។
តាមរបាយការណ៍អាននៅពេលបើក វគ្គដោយលោក អ៊ុក រតនៈ នាយករង វិទ្យាស្ថានទ័ពជើងគោកនៃ ខ.ភ.ម បាន បញ្ជាក់ថា យោងតាមបទបញ្ជាហ្វឹកហ្វឺន របស់អគ្គមេបញ្ជាការវិទ្យាស្ថានទ័ពជើង គោកនៃ ខ.ភ.ម.បានដំណើរការបើកវគ្គហ្វឹក ហ្វឺន បំប៉នថ្នាក់វិក្រិតការនាយទាហាន ជំនាន់ទី៤មួយវគ្គបន្ថែមទៀត ដែលមាន មកពីគ្រប់កងឯកភាពទូទាំង ខ.ភ.ម ចូល មករៀនសូត្រសរុប មានសិក្ខាកាម២១២ នាក់ ។
ក្នុងវគ្គនេះហ្វឹកហ្វឺនរយៈពេល៤ខែ លើខ្លឹមសារមេរៀន ទី១.លំហាត់របៀប ទី២.លក្ខន្តិកៈ ទី៣.វិន័យទូទៅនិង អប់រំ នាយ ទី៤.យុទ្ធវិធី ទី៥.បច្ចេកទេស អាវុធថ្មើរជើង ទី៦.ឋានលេខា ទី៧.វិស្វកម្ម ទី៨.កីឡា និងកីឡាយោធា ទី៩.អន្តរាវុធ ទី១០.ស្គាល់ពីប្រភេទ ទ័ព ទី១១.ស្ថាប័ន ចំណុះក្រសួងការពារជាតិ និងអគ្គ បញ្ជា ការ នឹងទី១២ការប្រឡងនឹងការងារ ផ្សេងៗ ៕