ម្តាយឪពុកទប់ទឹកភ្នែកមិនបាន ក្មេង៤នាក់លង់ទឹកស្លាប់ កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ហេតុការណ៏គួរអោយរន្ធត់និងតក់ស្លុតបំផុតសម្រាប់ក្រុមគ្រួសារ ខណ:ពីរស្រុកក្នុងថ្ងៃតែមួយមាន ក្មេងលង់ទឹកស្លាប់រហូតដល់ទៅ៤នាក់ ធ្វើអោយម្នាក់ៗទប់ ទឹកភ្នែកមិនបាន ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៧នៅស្រុកចន្រ្ទានិងស្រុករំដួល។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថា ករណី ទី១ កើតនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃ២៤ ខែកញ្ញាឆ្នាំ២០១៧ នៅចំនុចភូមិដីក្រហម ឃុំមេសថ្ងកស្រុកចន្រ្ទា ខណះដែលក្មេងប្រុស២នាក់បានទៅតាមតាយកគោនៅព្រែខាងក្រោយផ្ទះ ហើយនាំគ្នាចុះដោះមងទាក់ជើង បណ្តាលអោយលង់ទឹកស្លាប់តែម្តង ។

ក្មេងរងគ្រោះទាំង២នាក់ ១-ឈ្មោះ ក្រូច សាម៉ុត ប្រុស អាយុ ១១ឆ្នាំ និងឈ្មោះ សុខ ពិឆៃ ប្រុស អាយុ១០ឆ្នាំ ។ ពួកគេរស់ នៅភូមិដីក្រហម ឃុំមេសថ្ងកស្រុកចន្រ្ទា។

ករណីទី២កើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃ២៤ខែកញ្ញាឆ្នាំ២០១៧នៅចំណុចភូមិទួលទ្រា ឃុំជ្រុង ពពេល ស្រុករំដួល ត្រូវជាបងប្អូនបង្កើតនិងគ្នាបានទៅលេង និងទឹកបៀខាងក្រោយផ្ទះ បណ្ដាលអោយលង់ស្លាប់ភ្លាមៗ ដោយមិនមានអ្នកភូមិឃើញជួយសង្គ្រោះទាន់នោះទេ។

ក្មេងទាំងពីរនាក់ មានឈ្មោះសៅវាសនា ភេទប្រុសអាយុ ៨ឆ្នាំ និងឈ្មោះសេក នីសិដ្ឋ ភេទប្រុស អាយុ៤ឆ្នាំ រស់នៅ ភូមិទួលទ្រា ឃុំជ្រុងពពេល ស្រុករំដួលខេត្តស្វាយរៀង។

សពក្មេងទាំង៤នាក់ត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកធ្វើបុណ្យទាំងក្ដុកក្ដួលបំផុត ៕ យឹមសុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print