ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកបើករថយន្ដម៉ាក ChevRoletមិនប្រយ័ត្នទៅគៀររថយន្ដមួយគឿងទៀតម៉ាក LEXUS 570 ដែលម្ចាស់ឈប់ឯបចិញ្ចើមផ្លូវនៅខាងមុខផ្ទះបណ្ដាលអោយរងការខូចខាតហើយព្យាយាមបើកគេចតែត្រូវម្ចាស់រថយន្ដរងគ្រោះដេញតាមឃាត់បានបែជាចង់រងរឿងម្ចាស់រថយន្ដរងគ្រោះថែមទៀត។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ៣២៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
រថយន្ដបង្កម៉ាកChevRolet ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AF-0467 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោក។ ចំណែករថយន្ដរងគ្រោះម៉ាកLEXUS 570 ពណ៍ខ្មៅ ពាក់ស្លាកលេខ រដ្ឋ07 2-6888 ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុរថយន្ដកLEXUS 570គឺម្ចាស់បានឈប់ឯបនៅចិញ្ចើមផ្លូវខាងស្ដាំដៃ ហើយក៏មានរថយន្ដបង្កបើកមកគៀរទាំងរថយន្ដនៅស្ងៀមពីចំហ៊ៀងខាឆ្វេងបណ្ដាលអោយរថយន្ដកូដថ្នាំផ្នែកខាងក្រោយ ។ ប្រភពបានបន្តថា ក្រោយពីបង្កហេតុរថយន្ដបង្កបានព្យាយាមបើកគេចខ្លួនតែត្រូវសាច់ញាត្តិខាងរថយន្ដរងគ្រោះជិះម៉ូតូដេញតាមឃាត់បាននិងយករថយន្ដមកកាក់ពីមុខដើម្បីកុំអោយម្ចាស់រថយន្ដបើកគេចទៀត។ ប្រភពបានបន្តទៀតថា ក្រោយពីឃាត់បានហើយម្ចាស់រថយន្ដបង្កបានចុះមកនិយាយជាម្ចាស់រថយន្ដរងគ្រោះទាំងស្ថានភាពស្រវឹងនិងកាយវិកាច្រងេងច្រង៉ាងថែមទាំងទាស់សំដីជាមួយនគរបាលចរាចរណ៍ខណ្ឌទៀតផង។
ដោយនិយាយគ្នាអស់រយះពេលយ៉ាងយូនៅតែមិនត្រូវគ្នាទើបកម្លាំងសមត្ថកិច្ចធ្វើការទំនាក់ទំនងទៅកម្លាំងជំនាញចរាចរណ៍ក្រុងចុះមកធ្វើការវាស់វែងយករថយន្ដទាំងពីរព្រមទាំងនាំខ្លួនម្ចាស់រថយន្ដបង្កទៅការិយាល័យចរាចរណ៍ជើកគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕