ការបាញ់បោះសេរី នៅតែកើតមាន! បាញ់បួនគ្រាប់ទាំង កណ្តាលអធ្រាត្រ នៅខណ្ឌដូនពេញ រឿងជម្លោះរវាងក្មេងស្ទាវពីរក្រុម

ចែករំលែក៖

ភ្នំពេញ ៖ ស្នូរគ្រាប់កាំភ្លើងចំនួន៤គ្រាប់ ផ្ទុះឡើងទាំងកណ្តាលរាត្រីនាវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ២៥២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ស្នូរគ្រាប់កាំភ្លើង ត្រូវបានគេដឹងថា ផ្តើមចេញពីជម្លោះរវាងក្មេងស្ទាវចំនួន២ក្រុម មានគ្នាជាច្រើននាក់ ប្រមូលផ្តុំគ្នាបើកឆាកប្រយុទ្ធគ្នា តែមិនមានបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ ។

ក្រោយបង្កហេតុ ភាគីទាំង២ក្រុមបានរត់គេចបាត់ស្រមោល បន្សល់ទុកគ្រាប់កាទូស្ស នៅនឹងកន្លែងកើតហេតុ ។

មហាជនសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច គួរមានវិធានការរឹតបន្តឹង ក្នុងការឆែកឆេរ និងការពិនិត្យឡើងវិញ ចំពោះអ្នកដែលមានសិទ្ធិចេញលិខិតបេសកកម្មនេះ ៕ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print