ចំណងស្នេហា សុខ​ សោម៉ាវត្តី និងលី វ៉ាហេទកាន់តែរឹងមាំ

ចែករំលែក៖

​ភ្នំពេញ៖ អស់ជាច្រើនខែកន្លងមកហើយដែលចំណងស្នេហារវាងតារាសម្តែងមេម៉ាយចាយរាង សុខ​ សោម៉ាវត្តី និងកីឡាករបាល់ទាស់ស្រស់សង្ហា លី វ៉ាហេទ បានបើកចំហរខ្លាំងបើទោះបីជាពួកគេមិនដែលទទួលស្គាល់នៅឡើយថាជាចំណងស្នេហា។ រូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរកាន់តែធ្វើឲ្យគេដឹងថាពួកគេកំពុងសាងនូវភាពរឹងមាំមួយពិបាកនឹងបែកគ្នាបាន។
ទំនាក់ទំនងស្នេហារវាង​តារាសម្ដែង​ល្បីឈ្មោះអ្នកនាង​​​ សុខ សោម៉ាវត្តី និងខ្សែការពារ​ជម្រើសជាតិលោក​ លី វ៉ាហេទ បន្ទាប់ពីអ្នកនាងទាំង​ពីមានឱកាសថ​តរឿង ​​​​​​​«​​​ខូចចិត្តអាជីព» ​​​​​​ជាមួយគ្នា​កាលពីប៉ុន្មានខែមុននេះ។ លោក លី វ៉ាហេទ ​ដែលត្រូវគេស្គាល់ថាជាកីឡាករ​ល្បីឈ្មោះ​ម្នាក់​នៅក្នុង​ពិភព​បាល់ទាត់ធ្លាប់​បាន​​​អះអាងថា លោក និង​​អ្នកនាង​សុខ សោម៉ាវត្តី ពិតជា​កាន់តែ​ស្និទ្ធិស្នាល​គ្នា ដែល​អ្នកណា​ក៏មិន​ឃើញថា​មិនខុសពីគូស្នេហ៍​នឹង​គ្នាមែន តែ​​លោក​ប្រកាសថា​អ្វី​ៗ​នៅ​មិនទាន់​ប្រាកដ​នោះទេ​គឺ​​លុះត្រា​តែ​រង់ចាំ​ពេល​វេលា​​បន្ត​បន្ទាប់។ការឧស្សាហ៍ទៅណាមកណាជាមួយ​គ្នា​ទើប​​​​ទំនាក់ទំនង​​​ជិត​ស្និទ្ធិ​បានកើតមានឡើង ហើយ​​អាច​ចាត់ទុកថា​គឺជា​ជំហាន​នៃ​ការ​សិក្សា​ពីគ្នា​ទៅវិញ​ទៅមក។ យ៉ាងណាមិញ លោកថា​​មិនទាន់គិត​ដល់​ពី​​រឿងស្នេហា​នោះទេ គឺគ្រាន់តែលោក​ទទួលស្គាល់​​​មានអារម្មណ៍ចូលចិត្ត​ចំពោះអ្នកនាង​លើស​ពី​នារីដែល​​លោកបានស្គាល់​ផ្សេង​ទៀត​ប៉ុណ្ណោះ។
លោកថា​​មិនមាន​ហេតុ​ផល​ប្រកាន់​រឿង​អ្នកនាង​មាន​កូន និងធ្លាប់មានស្វាមីនោះទេ ​ដោយ​អ្វីដែលសំខាន់គឺលោករង់ចាំ​មើល​ពេលវេលា​សិន​ថា​​វា​នឹង​ប្រែក្លាយទំនាក់ទំនង​របស់លោក និង​អ្នក​ទៅដល់​ចំណុច​ណា។ ​លោកសារភាពថា​​​​​​​អ្នកនាង សុខ សោម៉ាវត្តី គឺជា​នារីតែម្នាក់​ដែល​លោកស្និទ្ធិស្នាលលើពីមិត្តភាព​ធម្មតា ហើយ​បើទោះជា​អ្នកនាង​អាយុ​បង​ក៏​លោក​យល់ថា​នោះមិនមាន​ជា​​ឧបសគ្គ​ដែលលោកមិនអាច​​​​រាប់អាន​អ្នកនាង​បានដែរ។ ​សុខ សោម៉ាវត្តី​ ធ្លាបបានសារភាពថា ​​​​រវាងអ្នកនាង​ និង​ ​កីឡាករខ្សែប្រយុទ្ធ​​ក្នុងក្រុមជម្រើសជាតិ លោក លី វ៉ាហេទ ពិតជាមានទំនាក់ទំនងនឹង​គ្នាច្រើនឡើង ប៉ុន្តែអ្នកនាង​បានចាត់ទុកថា​អ្វីៗដែល​បាន​កើតឡើង​គឺ​​​​មិត្តភាព​មិនខុសគ្នា​ពីអ្នកនាង​មិត្ត​ស្និទ្ធិស្នាល​ផ្សេង​ទៀត​នោះទេ។
​ការរួមដំណើរជាមួយគ្នាចេញទៅកម្សាន្តទីកន្លែងផ្សេងៗ រូបភាពសំលៀកបំពាក់គូស្នេហ៍សារផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមកពិបាកនឹងប្រកែកបានទេថា ពួកគេកាន់តែផ្អែមល្ហែម ហើយវាជាស្នេហាពិតមិនមែនជាស្នេហាលេងសើច។ ដំណឹងចុងក្រោយដែលលេចចេញគឺក្រុមគ្រួសារទាំងសងខាងសុទ្ធតែបានដឹងលឺនិងទទួលស្គាល់ថាពួកគេពិតជាស្រលាញ់គ្នាដោយចិត្តនិងចិត្ត គឺនៅតែថ្ងៃសម្រេចចិត្តទទួលគ្នាជាប្តីប្រពន្ធប៉ុណ្ណោះ។
​ប្រសិនបើពួកគេសម្រេចចិត្តចូលរោងការមែនគឺ ពួកគេនឹងក្លាយជាគូស្នេហាខុសវ័យភាគីខាងស្រីវ័យច្រើនជាងបន្ទាប់ពីអ្នកនាងខាត់ សុឃីម អ្នកនាងកាតុ អ្នកនាងគង់ សុជាតិ និង អ្នកនាងឆៃ លីដាឡែនជាដើម៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print