ពលករនាំគ្នាប្តឹងអគ្គនាយិកាក្រុមហ៊ុន SKMM INVESTMENT ទៅក្រសួងការងារឲ្យជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ តំណាងពលករពលការិនី ១១៦នាក់បានដាក់ពាក្យបណ្តឹងប្តឹងលោកស្រី ញឹក សុធា អគ្គនាយិកាក្រុមហ៊ុន SKMM INVESTMENT ទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពីបទបង្ខាំងទុកឯកសារធ្វើឲ្យខូចប្រយោជន៍របស់អ្នកដទៃដោយចេតនា។ ប៉ុន្តែការស្វែងរកកិច្ចអន្តរាគមន៍របស់តំណាងពលករនេះមិនទាន់ ឃើញមានដំណោះស្រាយនៅឡើយទេ។

ការផ្អឹបឯកសាររបស់ពលករទុកបានធ្វើឲ្យពលករបាត់បង់ផលប្រយោជន៍ជាច្រើន ខណៈដែលរាជរដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធកំពុងតែយកចិត្តទុកដាក់ គិតគូរពីបញ្ហាជីវភាពរស់នៅរបស់ពលករទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ។

យោងតាមពាក្យបណ្តឹងរបស់តំណាង ពលករពលការិនីចំនួន១១៦នាក់ដាក់ទៅ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ចាប់តាំងពីដាក់ពាក្យ ស្នើសុំទៅធ្វើការងារនៅប្រទេសថៃមាន ពលករពលការិនីចំនួន១១៦នាក់ដែលបានទាក់ ទងជាមួយក្រុមហ៊ុនបានចុះឈ្មោះ បំពេញបែបបទទៅធ្វើការនៅប្រទេសថៃ ហើយបានបង់ប្រាក់ជូនក្រុមហ៊ុនគ្រប់ចំនួនអស់ហើយរហូតមកដល់ពេលនេះមានរយៈ ពេលជាង៣ខែមកហើយមិនទាន់ឃើញ ក្រុមហ៊ុនប្រគល់ឯកសារ និងលិខិតស្នាមផ្សេងៗ មកឲ្យពលករដើម្បីយកទៅដាក់ ពាក្យស្នើសុំវីសាទៅធ្វើការឡើយ ។

លោកស្រី ញឹក សុធា អគ្គនាយិកក្រុម ហ៊ុន SKMM INVESTMENT បានថ្លែង ថា «ដោយសារគាត់មិនគោរពតាមកិច្ច សន្យាខាងក្រុមហ៊ុនមានសិទ្ធិផ្អាកគាត់។ ខ្ញុំអត់ស៊ីញ៉េឯកសារឲ្យ ពីព្រោះគាត់អត់ បំពេញតាមលក្ខណៈរបស់ក្រុមហ៊ុនខ្ញុំមានសិទ្ធិផ្អាក» ។

NKD-36x6_outline

គួររំលឹកថា យោងតាមដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួរចុះថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០១១ បានសម្រេចដាក់ឈ្មោះ ញឹក សុធា និងបក្ខពួកឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្នដើម្បីបង្ការឬបញ្ចប់បទល្មើសកុំឲ្យកើតឡើងជាថ្មីនិងធានារក្សា ជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី ។

ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១១ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសហការជាមួយតំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យក្រុមហ៊ុន S K M M នាំពលករ ពលការិនីទៅបម្រើការងារនៅក្រៅប្រទេសដែលមានឈ្មោះ ញឹក សុធា ជាអ្នកគ្រប់គ្រង ក្រុមហ៊ុន S K M M និងជាអ្នកនាំពលករ ទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ព្រនទាំងឈ្មោះ ស្រ៊ុន សុធារី ជាអ្នកទទួល ពលករពលការិនី។ បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនល្មើស៣នាក់។ ចំណែក ឈ្មោះ ញឹក សុធា និងឈ្មោះ ស្រ៊ុន សុធារី បានគេចខ្លួនបាត់  ៕

...

A 15-year-old domestic migrant worker is seen at an SKMM Investment Group training centre in Russey Keo district, Phnom Penh, October 19, 2011. The recruitment firm, which sends Cambodian maids to Malaysia for placement, was raided the following day. More than 70 women, including a number of underage girls, were freed from the company’s three training centers in Phnom Penh. According to Cambodian law, domestic workers must be at least 21 years of age to travel to Malaysia to work as maids, however some of the recruits who were as young as 15 and 16 and stated that the company had falsified travel documents to bypass the rules.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print