កម្លាំងសមត្ថកិច្ចចម្រុះ ខណ្ឌសែនសុខឃាត់ខ្លួនយុវជន២នាក់ ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានដាក់គោលដៅឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួនពីរនាក់រួមទាំងម៉ូតូមួយគ្រឿង។ ប្រត្តិបត្តការនេះធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា តាមបណ្តោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ទី១រមានឈ្មោះ បឿន ភាក់ ភេទប្រុស អាយុ២៧ឆ្នាំ មុនរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិទឹកលង ទី២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទី២មានឈ្មោះ មឿន ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងរោងកម្មករ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិវាលធំ ឃុំពាមអុកញ្ញាអុង ស្រុកស្វាយឯម ខេត្តកណ្តាក។

ប្រតិបត្តការនេះដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខតំណាង លោក បុឹល កុសល់ អភិបាលខណ្ឌ អុឹម សុខុម អធិការរងខណ្ឌ តំណាងលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ និងកម្លាំងកងរាជអាវុហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀត ។

លោក ហោ វាសនា អភិបាលរងខណ្ឌ បានមានប្រសាន៍ថា ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនេះគឺគណៈបញ្ជាការឯកភាពខណ្ឌដែលដឹកនាំដោយលោក បុឹល កុសល ជាប្រធាន បានដាក់បទបញ្ជាអោយដាក់គោលដៅត្រួតពិនិត្យជាប្រចាំដើម្បីទប់ស្កាត់បទល្មើសដែលអាចកើតមានឡើងក្នុងមូលដ្ឋាន។ ខណះពេលនេះក៏មានយុវជនពីរនាក់ជិះម៉ូតូមួយម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ០២ ១ ៥៥៩៩ ជិះមកចូលក្នុងគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះខាងលើដោយក្នុងលក្ខណះសង្ស័យ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌក៏បានធ្វើការកាក់ឆែកឆេរនិងនាំខ្លួនយកទៅធ្វើតេះទឹកនោមនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បន្ទាប់ពីធ្វើការតេះទឹកនោមយុវជនទាំងពីរនាក់ខាងរួចមក ឃើញថាយុវជនទាំងពីរនាក់ខាងលើគឺមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនពិតប្រាកដមែន។

លោកអភិបាលរងបានបន្តទៀតថាក្នុងនោះមានម៉ូតូឆ្លងកាត់ចំនួន១២០គ្រឿងអាវុធជាតិផ្ទុះគ្មានកម្លាំងចូលរួមសរុប៣៥នាក់ មន្ត្រីសាលាខណ្ឌ៣នាក់ប៉ូលីសខណ្ឌ១៥នាក់អាវុធហត្ថខណ្ឌ៩នាក់សណ្តាប់ធ្នាប់ខណ្ឌ៨នាក់។

បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print