រថយន្ដឆ្លាម​បុកបុរស៣នាក់ កំពុងជិះម៉ូតូបាក់ជើងរបួសធ្ងន់ទាំង៣នាក់

ចែករំលែក៖

ខេត្តកំពង់ធំ​៖ បុរស៣នាក់ជិះម៉ូតូឌុបគ្នា​បានរងរបួសធ្ងន់ភ្លាមៗ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដម៉ាកឆ្លាម ពណ៍ស្កគ្មានផ្លាកលេខ​ បុកបុរស៣នាក់កំពុងជិះម៉ូតូវីវ៉ា ពណ៍ខ្មៅ​ ពាក់ផ្លាកលេខ កំពង់ធំ​1A-9690 របួសបាក់ជើងឆ្វេងទាំង៣នាក់នៅនិងកន្លែងកើតហេតុ។

12072686_1645589299022152_4981735944265189494_n

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥ត្រង់ចំណុចភូមិឥន្ទះកុម៉ា​ ឃុំកំពង់ស្វាយ  ​​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តឆ្លាមគ្មានផ្លាកលេខ បើកបរបញ្ចា្រសទិសគ្នាពីជើងទៅត្បូងមកដល់ចំណុចកើតហេតុស្រាប់តែលឺសម្លេងប្រាវ ធ្វើអោយមានការផ្ញាក់ផ្អើលដល់ប្រជាពរដ្ន​​ក៏នាំគ្នាមកមើលឃើញបុរស៣នាក់រងគ្រោះដេកដួលនៅលើថ្នល់ជាតិលេខ៦២ ព្រះវិហារ កំពង់ធំ​​ ព្រមទាំងម៉ូតូ១គ្រឿង​ប្រកបទៅដោយឈាមហូរដាប់ថ្នល់ ។

តាមប្រភពបន្ថែមថាជនរងគ្រោះទាំង៣នាក់មានឈ្មោះ វន វល័ក្ខ ជាអ្នកបើកបរម៉ូតូ​ ភេទប្រុស អាយុ២០ឆ្នាំ អ្នករួមដំណើរ ឈ្មោះ ព្រំណាត  ភេទប្រុស អាយុ២០ឆ្នាំ​ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ហុក ផល្លី ភេទប្រុស អាយុ ២០ឆ្នាំ  អ្នកទាំង៣ រស់នៅភូមិថ្នល់បែក  ឃុំត្រពាំងឬស្សី  ស្រុកកំពង់ស្វាយ  ​ខេត្តកំពង់ធំ​ ដោយឡែកអ្នកបើកបររថយន្តបង្កត្រូវបានបើករថយន្ដគេចខ្លួនយកទៅទុកចោរនៅភូមិចុងព្រៃ រួចហើយរត់គេចខ្លួនបាត់ស្រមោល ​ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែកសាងសំណុំរឿង  ចំណែកជនរងគ្រោះទាំង៣នាក់ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង រីឯម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ រងចាំការស្រាវជ្រាវ ចាប់ជនបង្កមកដោះស្រាយទៅតាមច្បាប់ ៕

12119126_1645589232355492_1013080055150757755_n 12072665_1645589285688820_7517488900921205488_n

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print