យកលុយទៅបើកប្រាក់ខែអោយកម្មករមិនទាន់បានបើកផងត្រូវគេសម្លាប់បាត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសចំណាស់ម្នាក់ជាថៅកែល្ងត្រូវក្រុមជនសង្ស័យកាប់និងអារកសម្លាប់យ៉ាងព្រៃផ្សៃខណៈបុរសរូបនេះយកលុយទៅបើកអោយកម្មករក្រោយកើតហេតុមួយថ្ងៃនគរបាលខេត្តធ្វើការឃាត់ខ្លួនមនុស្ស៣នាក់ផងដែរ ។

IMG-20151015-WA0014

ករណីឃាតកម្មនេះកើតឡើងនៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥នៅចំណុចអូរតាវៀកស្ថិតក្នុងភូមិសង្កែជ្រុំ ឃុំរស្មីសាមគ្គី ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះមានឈ្មោះ លី សេងលីម ភេទប្រុស អាយុ៦៣ឆ្នាំរស់នៅកន្លែងកើតហេតុ ។

លោកវរសេនីយ៏ត្រី ប៊ុតប៊ុនធឿន អធិការនគរបាលស្រុក់ឪរ៉ាល់បានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះទើបនឹងលក់ល្ង(តាមការសាកសួរសាក្សី)បានហើយលុយដែលលក់ល្ងនេះគឺទុកសម្រាប់បើកអោយកម្មកររបស់ខ្លួនតែមិនទាន់បានបើកផងក៏ត្រូវមនុស្សមួយក្រុមសម្លាប់បាត់ទៅហើយ ។

លោកអធិការបន្តថាក្រោយកើតហេតុមួយថ្ងៃសមត្ថកិច្ចរបស់លោកបានធ្វើការឃាត់ខ្លួនមនុស្ស៣នាក់ ទី១ឈ្មោះស្វាយជា ភេទប្រុស អាយុ៥៦ឆ្នាំ(គូរជម្លោះ)ទី២ឈ្មោះ សកចាន់ ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរកម្មករដាំល្ង ទី៣ឈ្មោះទាងចិត្ត ភេទប្រុស អាយុ៣០ឆ្នាំមុខរបរកម្មករដាំល្ង ជនសង្ស័យទាំង៣រស់នៅភូមិជាមួយជនរងគ្រោះកន្លែងកើតហេតុ ។

លោកបន្តថា ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននេះក្នុងនោះមានម្នាក់ជាគូជម្លោះជាមួយជនរងគ្រោះហើយ២នាក់ទៀតគឺជាកម្មករដែលនៅផឹកស៊ីជាមួយជនរងគ្រោះក្រោយគេ។ ក្រោយឃាត់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៣នាក់ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តភ្លាមៗផងដែរ ដើម្បីធ្វើការសាកសួរបន្ត ។ ក្រោយធ្វើការពិនិត្យសពជនរងគ្រោះរួចមកនៅលើខ្លួនសពមានស្នាមចាប់អារក(អារបំពង់ខ្យល់)និងមានស្នាមកាប់កញ្ចឹងកពីក្រោយច្រើនកាំបិតទៀតផង ។

ករណីឃាតកម្មនេះសមត្ថកិច្ចសន្និដ្ឋានថាអាចផ្តើមចេញពីរឿងគំនុំទើបឈានដល់ការកាប់សម្លាប់បែបនេះ ណាមួយអាចជាករណីប្លន់ផងដែរព្រោះជនរងគ្រោះគឺជាអ្នកមានទ្រព្យសម្បត្តិ(ថៅកែល្ង)។ ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារទទួលរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print