ថ្ងៃនេះ​ ជា​ថ្ងៃ​គម្រប​ខួប​៣​ឆ្នាំ​គត់​ដែល​សម្តេចឪ​ សម្តេច​តា​ សម្តេច​តា​ទួត​ ព្រះ​បិតា​ឯករាជ្យ​ជាតិខ្មែរ​ ព្រះបាទ​ សម្តេចព្រះ​នរោត្តម​ សីហ​នុ​ ព្រះ​អង្គ​បាន​សោយ​ទិវង្គត

ចែករំលែក៖

​ភ្នំពេញ​៖​ នា​ព្រឹក​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៥​ គឺជា​ថ្ងៃ​គម្រប់​ខួប​៣​ឆ្នាំ​គត់​ ដែល​សម្តេចឪ​ សម្តេច​តា​ សម្តេច​តា​ទួត​ ព្រះ​បិតា​ឯករាជ្យ​ជាតិខ្មែរ​ ព្រះបាទ​សម្តេចព្រះ​នរោត្តម​ សីហ​នុ​ ព្រះ​អង្គ​បាន​សោយ​ទិវង្គត នៅ​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​ ។​ រាជរដ្ឋាភិបាល​ ថ្នាក់ដឹកនាំ​ តាម​ស្ថាប័នរដ្ឋ​ និង​ប្រជារាស្ត្រ​ខ្មែរ​ទូ​ទាំង​ប្រទេស​សែន​ក្តុកក្តួល​ និង​សោកស្តាយ​ឥត​គណនា​ដែល​កម្ពុជា​បាន​បាត់បង់​ព្រះ​មហា​វីរក្សត្រ​ដ៏​ឆ្នើម​បំផុត​ ។​ ទោះបី​ព្រះ​អង្គ​បាន​សោយ​ទិវង្គត់​ទៅ​ហើយ​ក្តី​ ក៏​ប្រជារាស្ត្រ​ទូ​ទាំង​ប្រទេស​នៅ​ចង​ចាំ​ចំពោះ​ព្រះ​រាជ្យ​បូជនីយកិច្ច​ដ៏​ឧដុង្គ​ឧត្ត​ម្ភ​បំផុត​របស់​ព្រះ​អង្គ​ ។​

IMG_4054

​នៅ​ឯ​ម៉ា​កាវ​ ប្រទេស​ចិន​ សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​បាន​សរសេរ​ក្នុង​ផេ​ក​របស់​សម្តេច​ដោយ​លើក​ឡើង​ថា​ ពេញ​មួយ​ជីវិត​របស់​សម្តេចឪ​ សម្តេច​តា​ សម្តេច​តា​ទួត​នៃ​យើង​ គឺ​ព្រះ​អង្គ​បាន​បូជា​ និង​បំពេញ​នូវ​កាតព្វកិច្ច​ជា​ព្រះ​ប្រមុខរដ្ឋ​ និង​ជា​ព្រះមហាក្សត្រ​ដែល​បាន​នាំ​មក​នូវ​ម្លប់​សុខ​សន្តិភាព​ដល់​ប្រទេស​ជាតិ​ទាំងមូល​ ។​ ប្រជារាស្ត្រ​ទូ​ទាំង​ប្រទេស​បាន​ចង​ចាំ​គ្មាន​ថ្ងៃ​បំភ្លេច​ចំពោះ​ស្នា​ព្រ​ហ​ស្ថ​ព្រះ​អង្គ​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង​នៅ​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​១៩៥៣​ ដែល​បាន​ធ្វើ​ឲ្យ​កម្ពុជា​ងើបមុខ​មាត់​ រីក​ចម្រើន​ជា​បន្តបន្ទាប់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ ។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​សម្តែង​នូវ​ការ​គោរព​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ថ្វាយ​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ​ដែល​ព្រះ​អង្គ​បាន​លះបង់​ និង​បូជា​ចំពោះ​ជាតិ​ ។​ ទន្ទឹម​នឹង​នេះ​ សម្តេច​តេ​ជោ​ ក៏​បាន​ប្តេជ្ញា​បន្ត​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះ​អង្គ​ ដើម្បី​ផ្តល់​សុខ​សន្តិភាព​ជូន​ប្រជារាស្ត្រ​ខ្មែរ​ និង​ថែរក្សា​ ការពារ​ព្រះមហាក្សត្រ​កម្ពុជា​ និង​សម្តេចម៉ែ​ សម្តេច​យាយ​ សម្តេច​យាយទួត​ ដើម្បី​ព្រះ​អង្គ​ទាំង​ទ្វេ​គង់​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល​ ។​ សម្តេច​តេ​ជោ​បាន​បន្ត​ថា​ នៅ​ក្នុង​ថ្ងៃ​គម្រប់​ខួប​ទី​៣​ នៃ​ថ្ងៃ​ដែល​ព្រះ​អង្គ​ចូល​ទិវង្គត សម្តេច​សូម​ក្រាប​ថ្វាយព្រះពរ​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​ សូម​បាន​យាង​ទៅ​សោយសុខ​នៅ​ឋាន​សួគ៌ា​ និង​សូម​ឲ្យ​កម្ពុជា​ទទួល​បាន​តែ​សុខ​សន្តិភាព​ វិបុលភាព​ និង​ការ​រីក​ចម្រើន​ជា​និច្ច​និរន្តរ៍​ ។​

​គួរ​រំលឹក​ផង​ដែរ​ថា​ នា​ព្រឹក​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៥​ មន្ត្រីរាជការ​តាម​ស្ថាប័នរដ្ឋ​ ក៏​ដូច​ជា​មន្ត្រីរាជការ​តាម​មន្ទីរ​ជុំវិញ​រាជធានី​ ខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ បាន​រៀបចំ​រំលឹក​ខួប​ទី​៣​ នៃ​ថ្ងៃ​ដែល​ព្រះ​អង្គ​ចូល​ទិវង្គតយ៉ាងច្រើន​កុះករ​ និង​បង្ហាញ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ពី​ការ​បាត់បង់​ព្រះ​បិតា​ឯករាជ្យ​ជាតិ​ ៕​

IMG_4057IMG_4058IMG_4056

...

ដោយ៖ សុខ​ ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print