សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយនឹងថ្នាំញៀន ៩ កញ្ចប់

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១១៖៤៥ នាទី ស្ថិតចំណុចផ្ទះរបស់ជនសង្ស័យក្នុងភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគបាលស្រុកបាទី បានអោយដឹងថា បន្ទាប់ពីតាមដាន ប្រមូលព័ត៌មានបានគ្រប់គ្រាន់ និងតាមការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ទើបនៅថ្ងៃខែខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មបាន ១ នាក់ ឈ្នោះ សូ ម៉ៃឃ័រ ហៅពៅ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ ។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងតួមមាន ម្សៅក្រាមព័យ៌សចំនួន០៩កញ្ចប់ ទូរស័ព្ទ ០១ គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនិតិវីធី៕

...

ដោយ៖ ភ្នំដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print