ចោរអេតចាយជិះរ៉ឺម៉កចូលលួចទុយយោជ័រ២ដើម នគរបាលចាប់ចាប់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាល ប៉ុស្តិ៍ចាក់អង្រែក្រោមបាន ឃាត់ខ្លួនបុរស២នាក់ជាបន្តបន្ទាប់ ខណៈពួកគេចូលទៅលួចបំពង់ទុយយោរជ័រខ្នាតធំ នៅចំណុចការដ្ឋានបូមខ្សាច់ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ។

មន្រ្តីនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ម៉ែន បូណា ហៅ តឿ អាយុ៣៤ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងម្នាក់ទៀត ឈ្មោះ គឹម ប៊ុន្នី ហៅ ឌី អាយុ២៩ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ រីឯម្ចាស់ទុយយោឈ្មោះ អាត សេងអាន ភេទ ប្រុស អាយុ៣៧ឆ្នាំ មុខរបរ មេការការដ្ឋានបូមខ្សាច់ ស្នាក់នៅការដ្ឋានបូមខ្សាច់ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មន្រី្តនគរបាលដដែលបានបន្តថា ជាមួយនេះដែរកម្លាំងសមត្ថកិច្ច បានចាប់យកវត្ថុតាង របស់ជនសង្ស័យមានម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង, ទុយយោរជ័រសម្រាប់បូមខ្សាច់ ចំនួន២កំណាត់, ដាវកែច្នៃ ១ដើម និង រណារ៉ ចំនួន១ រួចបានបញ្ជូនទៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print