ដូណាល់ត្រាំកំពុងតែអនុវត្តភេរវកម្មនយោបាយ​ការបរទេសលើប្រទេសជា​ច្រើនជុំវិញពិភពលោក

ចែករំលែក៖

បច្ចុប្បន្នប្រទេសជាច្រើន បានចាកចេញពីអាមេរិក ​ក្នុងរយៈពេលចុងក្រោយនេះ​ ក្នុងនោះមាន ប្រទេសហ្វីលីពីន ប៉ាគិស្ថាន បងក្លាដែស ក៏ដូចជាប្រទេសនៅតំបន់អាហ្វ្រិក និងអឺរ៉ុបផងដែរ។ ក្រោយពេលអាហ្រិក អស់ធនធានធម្មជាតិ ក្លាយជាប្រទេសក្រីក្រ អាមេរិកក៏ឈប់អឺពើ មានតែចិននឹងជប៉ុនប៉ុណ្ណោះ​ដែលបានចំណាយប្រាក់​ទៅជួយដល់ប្រទេសនោះ។
ចំណែកនៅក្នុងតំបន់អឺរ៉ុបវិញ ប្រឈមនិងវិបត្តិកាន់តែធ្ងន់ទៅ ក៏ដោយសារតែ ការជ្រៀតជ្រេករបស់អាមេរិក ពិសេសគឺវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែនជាដើម។​ កន្លងមករុស្ស៊ីក៏បានព្រមានដល់អឺរ៉ុប ថា ប្រសិនបើប្រទេស​ក្នុងតំបន់នៅតែ ដើរតាម ការចង្អុលបង្ហាញរបស់អាមេរិក មិនដើរតាមនយោបាយខ្លួនឯងនោះ​លទ្ធផល អឺរ៉ុប និងត្រូវ បែកខ្ញែកដូចអតីតសហភាពសូវៀត។ ការដើរតាមអាមេរិក ដាក់ទណ្ឌកម្ម រុស្ស៊ី ធ្វើឲ្យអឺរ៉ុប ខាតបង់រាប់សិបពាន់លានដុល្លារក្នុងមួយៗខែ។
ប្រទេសដែលដើរតាមអាមេរិក អាក្រក់ក៏នៅតែល្អ​ ចំណែកប្រទេសមិនដើរតាមអាមេរិក ល្អក៏ក្លាយជាអាក្រក់ ។ នៅថ្ងៃទី​២៤ខែកញ្ញា​ ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខា​ហាមពលរដ្ឋប្រទេសចំនួន​៨ ចូលក្នុងទឹកដីអាមេរិក ដែលច្បាប់ហាមនោះ​នឹងចូលជាធរមាននៅថ្ងៃទី​១៨ខែតុលា។ ប្រទេសដែលអាមេរិក បានហាមថ្មីមាន កូរ៉េខាងជើង ,អីរ៉ង, ឆាត,លីបី,សីរី, វេណេហ្ស៊ូអេឡា , យេម៉ែន ,សូម៉ាលី សុទ្ធតែជាប្រទេសប្រឆាំងអាមេរិក។
នៅពេលនេះ ប្រទេសវ៉េណេហ្ស៊ូអេឡា នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ពីបទធ្វើ “អំពើភេរវកម្មនយោបាយ” តាមរយៈបម្រាមធ្វើដំណើរ លើប្រទេសចំនួន៨ រួមមានទាំងប្រជាជាតិ អាមេរិកខាងត្បូង ដឹកនាំដោយបក្សសង្គមនិយម ដែលកំពុងមានបញ្ហាជាប់គាំង ជាមួយនឹងទីក្រុង វ៉ាស៊ីនតោន ។
លោក ត្រាំ កាលពីថ្ងៃអាទិត្យ បានប្រកាសការដាក់កម្រិត លើពលរដ្ឋពីប្រទេសកូរ៉េខាងជើង វ៉េណេហ្ស៊ូអេឡា និងប្រទេសឆាដ ដោយពង្រីករយៈពេលអនុវត្ត បម្រាមធ្វើដំណើរពីមុន ដែលលោកនិយាយថា មានភាពចាំបាច់ ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម ប៉ុន្តែត្រូវបានចម្អកមើលងាយ ដោយក្រុមអ្នករិះគន់ និងតុលាការ។

ក្រសួងការបរទេស វ៉េណេហ្ស៊ូអេឡា បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ថា វាស័ក្តិសមនឹងចង្អុលបង្ហាញថា ប្រភេទបញ្ជីទាំងនេះ មិនត្រូវគ្នានឹងច្បាប់អន្តរជាតិ និងបង្កើតឲ្យមានទម្រង់ នៃអំពើភេរវកម្មផ្លូវចិត្ត និងនយោបាយ ហើយប្រជាជន វ៉េណេហ្ស៊ូអេឡា ទទួលរងទណ្ឌកម្ម ព្រោះតែធម្មជាតិបែបសន្តិភាពនិយម ក៏ដូចជាភាពអត់ធ្មត់ និងការគោរពរបស់ពួកគេ ចំពោះសាសនា និងជំនឿផ្សេងៗគ្នា៕

ប្រទេសដែលដើរតាមអាមេរិក អាក្រក់ក៏នៅតែល្អ​ ចំណែកប្រទេសមិនដើរតាមអាមេរិក ល្អក៏ក្លាយជាអាក្រក់ ។ នៅថ្ងៃទី​២៤ខែកញ្ញា​ ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខា​ហាមពលរដ្ឋប្រទេសចំនួន​៨ ចូលក្នុងទឹកដីអាមេរិក ដែលច្បាប់ហាមនោះ​នឹងចូលជាធរមាននៅថ្ងៃទី​១៨ខែតុលា។ ប្រទេសដែលអាមេរិក បានហាមថ្មីមាន កូរ៉េខាងជើង ,អីរ៉ង, ឆាត,លីបី,សីរី, វេណេហ្ស៊ូអេឡា , យេម៉ែន ,សូម៉ាលី សុទ្ធតែជាប្រទេសប្រឆាំងអាមេរិកល។
កន្លងមកអាមេរិក កាត់បន្ថយការផ្ទាល់ទិដ្ឋាការ​ដល់​៤ប្រទេសដែល មិនព្រមទទួល​ពលរដ្ឋដែលអាមេរិកបណ្តេញចេញ​ ក្នុងនោះមាន ប្រទេសកម្ពុជា ,Eritrea , Guinea ​, Sierra Leone ។
ក្រសួងសន្តិសុខជាតិអាមេរិក បានបញ្ចាក់ថា​​ ប្រទេសចិន គុយបា វៀតណាម ឡាវ អីរ៉ង ហ្គីនៀ កុម្ពុជា​ អេរីទ្រា មីយ៉ានម៉ា​ សៀរ៉ា ឡេអន ម៉ារ៉ុក​ ហុងកុង​ និងសុដងខាងត្បូង​ គឺជាប្រទេស ដែល​មិនព្រមទទួល​ពលរដ្ឋ របស់ខ្លួនដែលត្រូវបណ្តេញចេញពីអាមេរិក។ ក្នុងចំណោម​ប្រទេសទាំងនោះ មាន​៤ប្រទេស ដែលអាមេរិក អាចនិង អនុវត្ត ការកាត់បន្ថយ ការផ្តាល់ ទិដ្ឋការទៅកាន់អាមេរិក៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print