លោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ ជាប់ទោស១៤ឆ្នាំដដែល ករណីរក្សាទុកប្រាក់ក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ ៖ លោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា នេះ ត្រូវបានតុលាការកំពូល សម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការដដែល ពោលគឺ ផ្តន្ទាទោសលោកហេង ពៅ ដាក់ពន្ធនាគាររយៈពេល១៤ឆ្នាំ ករណីរក្សាទុកប្រាក់ក្លែងក្លាយ ។

ប្រភពព័ត៌មាន បញ្ជាក់ថា លោក ហេង ពៅ ជាប់ចោទពីបទ រក្សាទុកប្រាក់ដុល្លារក្លែងក្លាយ ប្រព្រឹត្តនៅផ្ទះលេខ៩ ភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៦ ។

គួរបញ្ជាក់ថា បច្ចុប្បន្ន លោក ហេង ពៅ មានទោសសរុបចំនួន១០៣ឆ្នាំ ពាក់ព័ន្ធរឿងក្ដីជាច្រើនសុទ្ធតែរឿងក្តីធំ ពិសេសករណីប៉ុនប៉ងបាញ់សម្លាប់ លោក ថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព និង ប៉ុនប៉ងបាញ់សម្លាប់លោក អ៊ុក សាវុធ ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ ដែលបច្ចុប្បន្នជាអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ។

ជាការកត់សម្គាល់ គ្រប់ដំណាក់កាលទាំងអស់ លោក ហេង ពៅ តែងតែបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print