ភ្នំពេញ ៖ រថយន្តស៊េរីទំនើបៗបានបុកបន្តកន្ទុយគ្នារងការខូចខាតទាំងគ្រឿងសង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន កាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ស្ពានអាកាសទើបនិងសាងសង់ថ្មី ផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌ សែនសុខ។
រថយន្តទាំង៣គ្រឿងដែលបុកបន្តគ្នានោះមាន១ម៉ាក់ TOYOTA HILUX Revo ព័ណសពាក់ស្លាកលេខភ្នំពេញ2AJ.5775 រថយន្ត ទី២ម៉ាក TACOMA ព័ណទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2I.1499និងរថយន្តទី៣ម៉ាកTOYOTA កាម៉ារីបាឡែន ព័ណស្កពាក់ស្លាកលេខភ្នំពេញ2AF69880។
ប្រភពពីម្ចាស់រថយន្តដែលបើកនៅខាងមុខគេនោះបានអោយដឹងថានៅមុនពេលកើតហេតុរូបគាត់បានបើករថយន្ត១គ្រឿងម៉ាកTOYOTA HILUX Revoខាងលើក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវសហព័ន្ធរុស្សីលុះមកដល់ចំណុចកើតហេតុរថយន្តគាត់ក៍បន្ថយល្បឿនព្រោះមានសញ្ញាភ្លើងស្តុបអោយឈប់ពេលនោះស្រាប់តែមានរថយន្ត១គ្រឿងTACOMA ព័ណទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2I.1499បានមកបុករថយន្តពីក្រោយតែម្តងបណ្តាលអោយរវងការខូចខាតកាងខាងក្រោយ។
ចំណែកម្ចាស់រថយន្តTACOMAវិញបាននិយាយថារូបគាត់បានបើករថយន្តខាងលើក្នុងទិសដៅស្របគ្នាពីកើតទៅលិចដែលបើកក្រោយពីក្រោយរថយន្តTOYOTA HILUX Revoនោះហើយគាត់ក៍បន្ថយល្បឿនដូចគ្នាប៉ុន្តែស្រាប់តែមានរថយន្ត១គ្រឿងទៀតម៉ាកTOYOTA កាម៉ារីបាឡែន ព័ណស្កពាក់ស្លាកលេខភ្នំពេញ2AF69880បើកមកបុករថយន្តគាត់ពីក្រោយពេញទំហឹងទើបរថយន្តទៅបុកគួទរថយន្តTOYOTA HILUX Revoតែម្តងទៅ។ដោយឡែកម្ចាស់រថយន្តម៉ាកTOYOTA កាម៉ារីបាឡែនឯណោះវិញបាននិយាយថាមូលហេតុដែលរថយន្តគាត់ទៅបុកគួទរថយន្តគេពីក្រោយនោះដោយសារតែគាត់អកសើចាប់ហ្វាំងមិនទាន់។
ក្រោយកើតហេតុគេឃើញមាននគរបាលចរាចរចុះទៅដល់កន្លែងកើតហេតុដើម្បីជួយដោះស្រាយប៉ុន្តែពួកគាត់ជាម្ចាស់រថយន្តទាំង៣គ្រឿងនោះមិនបានអោយប៉ូលីសដោះស្រាយទេគឺសុខចិត្តចរចាគ្នាដោយយករថយន្តទៅជុសជុសអោយគ្នាដើម្បីបញ្ចប់រឿង ៕ តុង សីហា