ទាហានវេណេហ្សុ៊យអេឡា ត្រៀមលក្ខណៈប្រឆាំងអាមេរិក

ចែករំលែក៖

ប្រធានាធិបតីវេណេហ្សុ៊យអេឡា លោក Nicolas Maduro បានស្នើដល់កម្លាំងទាហានប្រទេសនេះត្រៀមលក្ខណៈការពារដែនអធិបតេយ្យរបស់ខ្លួន ចំពោះការគំរាមកំហែងរបស់អាមេរិក។ លោក ម៉ាឌូរ៉ូ បានបញ្ជាក់ថា«យើងកំពុងតែរងការគំរាមកំហែង ពីរបបព្រៃផ្សៃបំផុតក្នុងប្រវត្តិសាស្ត្រ»។

ការប្រកាសរបស់លោក ម៉ាឌូរ៉ូ ធ្វើឡើងនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា យោធានៅទីតាំងទ័ពអាកាស El Libertador ក្នុងរដ្ឋ Aragua ក្នុងទិវាបង្កើតទីបញ្ជាការយុទ្ធសាស្ត្ររបស់កម្លាំងទាហានវេណេហ្សុ៊យអេឡា។ លោក ម៉ាឌូរ៉ូបញ្ជាក់ថា កម្លាំងទាហានវេណេហ្សុ៊យអេឡា ត្រូវតែរក្សាស្មារតីប្រយុទ្ធ ការពារ បូរណភាពទឹកដី ក្នុងនោះបានត្រៀមរថក្រោះ រថពាសដែកការពារទឹកដីវេណេហ្សុ៊យអេឡា។

មេដឹកនាំវេណេហ្សុ៊យអេឡាបានបញ្ជាក់ទៀតថា «អនាគតរបស់មនុស្សជាតិ មិនអាចស្ថិតនៅក្រោមការគំរាមកំហែងវាយប្រហារដោយបរមាណូ ឬឈ្លានពានដោយយោធានោះឡើយ។ ជាមួយគ្នានេះ ទំនាក់ទំនងអន្តរជាតិ ការបរទេសគឺត្រូវពឹងទៅលើការគោរពគ្នាទៅវិញទៅមក»។

លោក ម៉ាឌូរ៉ូ បញ្ជាក់ទៀតថា ប្រទេសរបស់លោក មិនទម្លាក់គ្រាប់ទៅលើប្រទេសណាមួយនោះឡើយ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាដែរ។ ដូច្នេះប្រទេសផ្សេង ក៏មិនត្រូវជ្រៀតជ្រែកចូលវេណេហ្សុ៊យអេឡានោះដែរ។

NKD-36x6_outline

ពាក់ព័ន្ធនឹងភាពតានតឹងនោះដែរ លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយ បន្ទាប់ពីការប៉ះទង្គិចពាក្យសម្តីជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក រឿងដែលអាមេរិករឹតបន្តឹងការធ្វើដំណើរនោះថា កងទ័ពរបស់វេណេហ្សុ៊យអេឡា គឺត្រូវតែត្រៀមដើម្បីការពារបូរណភាពទឹកដីឲ្យបានសូម្បីតែមួយអុីញ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា ក្នុងពេលជួបគ្នាជាមួយនឹងមេទ័ពកំពូល របស់វេណេហ្សុ៊យអេឡា នៅក្នុងអំឡុងពេលធ្វើសមយុទ្ធនៅជិតទីក្រុង Maracayនោះ លោក ម៉ាឌូរ៉ូ បានជំរុញឱ្យយោធារបស់ខ្លួន ត្រូវស្ថិតនៅក្នុងការរង់ចាំបញ្ជា។

លោកបាននិយាយថា “យើងត្រូវបានគំរាមកំហែង ដោយពួកឧក្រិដ្ឋកម្ម ច្រើនបំផុត ដូច្នេះយើងមានកាតព្វកិច្ច ត្រៀមខ្លួនដើម្បីធានាសន្តិភាព” ។

លោក ម៉ាឌូរ៉ូ បានបន្ថែមទៀតថា កងទ័ពរបស់វេណេហ្សុ៊យអេឡា«ត្រូវការកាំភ្លើង កាំជ្រួចមីស៊ីល និងរថក្រោះល្អៗ ត្រៀមខ្លួនដើម្បីការពារដែនដីគ្រប់ជ្រុងជ្រោយប្រសិនបើចាំបាច់»៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print