គាស់ផ្ទះគេ២ដងមិនបានសម្រេចត្រូវម្ចាស់ទាន់ចាប់វាយទ្រោយខ្លួនទើបប្រគល់អោយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមា្នក់​បានធ្វើសកម្មភាពហែករបងលួសចូលប៉ុនប៉ងលួចទ្រព្យសម្បត្តិតែមិនបាន​សម្រេច២ដង ត្រូវម្ចាស់ផ្ទះភ្ញាក់ទាន់ចាប់បានប្រគល់ឲ្យ​សមត្ថកិច្ច ។

image2

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលង​អធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ នៅ​ភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភព​ពីជនរងគ្រោះមា្ចស់ផ្ទះ​ឈ្មោះ ធីបូនី ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរជាងសំណង់រស់នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគាត់និងប្រពន្ធកូនបានដេកលុងលក់ស្របពេលមេឃកំពុងធ្លាក់​ភ្លៀងស្រិចៗ បន្ទាប់មកក៏ឮសម្លេងឆ្កែព្រូសមិនឈប់ដោយមានការសង្ស័យគាត់ក៏បានបើក​ទ្វារចេ​ញ​​​ម​ក​មើ​ល​​ ឃើញជនសង្ស័យម្នាក់នោះ កំពុងតែហែករបងលួសចូល ក្នុងផ្ទះរបស់គាត់ដែលលក់ចាបហួយ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ពេលជនស​ង្ស័យឃើញ​គា​ត់​​បើ​ក​ទ្វារចេញមកក៏រត់គេចខ្លួនបាត់ ។ ម្ចាស់ផ្ទះបានបន្តទៀតថា ភ្លាមៗនោះគាត់បានទូរស័ព្ទប្រាប់ សាច់ញាតិឲ្យជួយព័ទ្ធចាប់អត់បាន ។

លុះមួយសន្ទុះក្រោយមកស្រាប់តែជន​សង្ស័យបាន មកពួនក្បែររថយន្តនៅជាប់របងលួស បានហែករបងលួសរុលចូលបានពាក់កណ្តាលខ្លួនទៀត ​គា​​ត់បើកទ្វារចេញមកបាន​ជាន់​សង្កត់ជា​ប់​ពីលើហើយស្រែកហៅអ្នកជិតខាងឲ្យជួយចាប់​បានវាយមួយដៃមួយជើងទ្រោមខ្លួន ទើបទំនាក់ទៅសមត្ថកិច្ចដោយរង់​ចាំសមត្ថកិច្ច​យូរពេករូបគាត់ក៏បានដឹកយកទៅប្រគល់ឲ្យ នគរ​បា​លប៉ុស្តិ៍ចោមចៅតែម្តង តែរូបគាត់មិនបានដាក់ពាក្យបណ្តឹងទេព្រោះដោយសារតែមិនបានបាត់ទ្រព្យសម្បត្តិគ្រាន់តែឲ្យសមត្ថកិច្ច ធ្វើការអប់​រំហើយ​ដោះ​លែងវិញ ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ អាមាស ភេទ​ប្រុ​ស​ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានបន្តថាជនសង្ស័យដែលហែករបងចូលផ្ទះគេខាងលើ សង្ស័យជាមនុស្សបែកថ្នាំព្រោះដោយសារតែពេលសមត្ថកិច្ចសួរនាំរូបគេឆ្លើយថាគេចូលទៅផ្ទះឪពុងម្តាយគេទេ ។ ក្រោយពីធ្វើសំណុំរឿងរួចសមត្ថកិច្ចក៏ដោះលែងជន​សង្ស័​យ​ទៅវិញ ។

គួរបញ្ជាក់ថានៅភូមិថ្មគោលមានករណីចោរគាសផ្ទះយកទ្រព្យសម្បត្តិបានសម្រេច២ដងមកហើយ តែសមត្ថកិច្ចមិនបង្ក្រាប់បាន និងនៅម្តុំសួនការណាឌីយាក៏កើតមានជាញាក់ញាប់ដែរ ៕

image3

ដោយ៖ ​សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print