កម្លាំងសមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួនជន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់គ្រឿងញៀន 

ចែករំលែក៖

ភ្នំពេញ ៖ ហេតុកកាលពីវេលាម៉ោង៤ និង២៥នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅមុខអាគារទី៣ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សេង ភារុន ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ រើអេតចាយ ទីស្នាក់នៅតូបជួលក្រោមអាគារទី ៧ ផ្លូវ ២១១ ភូមិ ១២ សង្កាត់ វាលវង់ ខណ្ឌ៧មករា កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតកំបិតប៉័ងតោ ចំនួន១ដើម និង ប្រើប្រាស់គ្រឿងញៀន  ។

បើតាមប្រភពពត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថា សមត្ថកិច្ចកំពុងបានជិះល្បាតក្នុងមូលដ្ឋាន ហើយប្រទះឃើញជនសង្ស័យខាងលើដូចជាមានការសង្ស័យ ក៏បានឃាត់ខ្លួនឆែកឆេររកឃើញកំបិតប៉័ងតោ ចំនួន១ដើម នៅជាប់និងខ្លួនរួចហើយទើបសមត្ថកិច្ចខណ្ឌ៧មករាបានធ្វើតេះទឹកនោមរួចមកជនសង្ស័យខាងលើពិតជាមានសាធារៈញៀនទៀត។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print