ម៉ូតូរ៉ឺម៉កដឹកឥវ៉ាន់លើសចំណុះដួលក្រឡាប់ផ្ងាជើងធ្វើអោយបើកបរម៉ូតូZOOMER-Xមកពីក្រោយចាប់ហ្វាំងមិនទាន់បុករងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖ ម៉ូតូរ៉ឺម៉កដឹកឥវ៉ាន់មួយគ្រឿង ដួលក្រឡាប់ផ្ងារជើង ព្រោះតែដឹកលើសចំណុះធ្វើឲ្យបុរសម្នាក់ ជិះម៉ូតូ ZOOMER-X បើមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកបណ្តាលឲ្យអ្នកបើកបរដួលរងរបួសស្រាល។

ហេតុការគ្រោះថ្នាក់ចរាចរនេះបានកើតឡើង កាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចទល់មុខមន្ទីរពេទ្យលោកសង្ឃតាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ ជិះម៉ូតូរ៉ឺម៉កដឹកឥវ៉ាន់ ១គ្រឿងម៉ាកហុងដាវេវព័ណទឹកបុិចពាក់ស្លាកលេខ កណ្តាល 1H- 9895 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលមកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតរុឺម៉កនោះបានរ៉េចង្កូតក្រវីក្រវាត់បណ្តាលអោយដួលក្រឡាប់ផ្ងារជើង ធ្លាក់ឥវ៉ាន់មកពេញផ្លូវ ខណៈនោះក៍មានបុរសម្នាក់ ជិះម៉ូតូ១គ្រឿងម៉ាក ZOOMER-X ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1GJ- 7433 ជិះស្របទិសគ្នាពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកនិងម៉ូតូដឹកឥវ៉ាន់នោះ បណ្តាលឲ្យដួលរងរបួសស្រាលចំណែកម៉ូតូ ZOOMER-X រងការខូចខាតបន្តិចបន្តួចផងដែរ ។​ហើយអ្នកបើកបរម៉ូតូរុឺម៉កដឹកឥវ៉ាន់រងរបួសស្រាលដូចគ្នា។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នាដោយពុំមានអ្នកណាសងអ្នកណានោះទេដោយសុខចិត្តយកម៉ូតូទៅជុសជុលនិងព្យាបាលរបួសដោយខ្លួនឯងរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយមិនរំខានដល់សមត្ថកិច្ចនោះឡើយ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print