ស្ត្រីម្នាក់ដេកស្លាប់ក្នុងផ្ទះ សង្ស័យខ្យល់គ​

ចែករំលែក៖

ភ្នំពេញ ៖​ ស្ត្រីម្នាក់ដែលតែងតែផឹកស្រាស្រវឹងជាប្រចាំត្រូវបានដេកស្លាប់ក្នុងផ្ទះដោយសង្ស៏យខ្យល់គ​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៧​ នៅផ្ទះលេខ១០០ផ្លូវលេខ១៩​ ភូមិត្រពាំងថ្លឹង​សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍​សែនជ័យ ។

ជនរងគ្រោះឈ្មោះអូម​ចាន់ធីតា ភេទស្រីអាយុ៣៥​ ឆ្នាំ​ ជាស្ត្រីមេម៉ាយ​ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមសាក្សីបានអោយដឹងថា​ ជារាងរាល់ថ្ងៃនរងគ្រោះតែងតែផឹកស្រាជាប្រចាំ​ នៅល្ងាចថ្ងៃទី២៩ខែឆ្នាំដដែលនរងគ្រោះបានផឹកស្រាស្រវឹងហើយបានទៅសម្រាកនៅក្នុងផ្ទះចំណែកប្អូនរបស់គាត់បានឡើងទៅសម្រាកនៅជាន់ទី១​លុះព្រឹកឡើងក៏ឃើញជនរងគ្រោះដេកអង្គុយអោនផ្ទុបមុខហើយក៏មិនចាំអារម្មណ៍ដែររហូតមកដល់វេលាម៉ោង១០ស្ត្រីជាប្អូនថ្លៃក៏បានទៅដាស់ស្រាប់តែជន រងគ្រោះស្លាប់បាត់ទៅហើយទើបរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។

សូមបញ្ជាក់ថា ជនរងគ្រោះមានជំងឺប្រចាំកាយរយះពេល២ឆ្នាំមកហើយ​ និងតែងតែផឹកស្រាជាប្រចាំផងដែរ ។

សមត្ថកិច្ចបានបញ្ជាក់ថា​ជនរងគ្រោះស្លាប់ដោយសារខ្យល់គ។ ក្រោយពេលពិត្យរូចសមត្ថកិច្ចបានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕  សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print