ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានដឹកនាំមន្ត្រីជំនាញផ្នែកស្ថិតិចុះធ្វើសៀវភៅស្នាក់និងចែកជួនប្រជាពលរដ្ឋនៅតាមភូមិនិងសង្កាត់មួយចំនួនក្នុងខណ្ឌសែនសុខដោយឥតគិតថ្លៃ។
លោក សុខ សុផល នាយប៉ុស្ត៍នគរបាលរដ្ឋបាលទឹកថ្លា បានឱ្យដឹងថា សៀវភៅដែលចែកជួនប្រជាពលរដ្ឋក្នុងថ្ងៃនេះគឺស្ថិតនៅភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខមានចំនួន១០០ក្បាល។
លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា ការចុះធ្វើសៀវភៅស្នាក់នៅនិងចែកជួនប្រជាពលរដ្ឋនៅពេលនេះមានចំនួន១៧០ក្បាលចែកពីសង្កាត់ស្មើនិង៣ភូមិ។លោកបន្តថា នៅសង្កាត់ក្រាំងធ្នង់មាន២ភូមិ១ភូមិវិមានទ្រុង៦២ក្បាល ភូមិជាងទង៨ក្បាលដោយឡែកនៅសង្កាត់ទឹកថ្លាសៀវភៅសរុប១០០ក្បាលដែលចែកជួននៅភូមិទ្រុងមាន់និងភូមិប៉ប្រកត្រូងដែលទើបតែកាត់ចេញមកពីខណ្ឌពោធិ៍សែនជ័យ។
លោកអធិការបន្តទៀតថា សូមបងប្អូនទាំងអស់ដែលមិនទាន់បានធ្វើសៀវភៅស្នាក់សូមទាក់ទងទៅលោកមេភូមិដើម្បីយក ឯក្សាសៀវភៅស្នាក់នៅអោយបានគ្រាប់ៗគ្នាព្រោះថាការធ្វើនេះមិនតម្រូវអោយបង់ប្រាក់នោះទេ។លោកបញ្ជាក់អធិការដ្ឋានខណ្ឌសែនសុខនៅតែបន្តចុះធ្វើសៀវភៅស្នាក់នៅនិងចែកជួនបងប្អូនបន្តទៀត ៕ តុង សីហា