យុវតីអាយុ១៦ឆ្នាំ ចេះរកស៊ីជួញដូរថ្នាំញៀន ត្រូវកងរាជ អាវុធហត្ថឃាត់ខ្លួន ដកហូតថ្នាំញៀនពីរប្រភេទ

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ អាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនយុវតី ម្នាក់ទើបអាយុ១៦ឆ្នាំ ពីបទជួញដូរគ្រឿងញៀន កាលពី វេលាម៉ោង ១២ និង៣៥នាទីថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៧នៅចំណុចដេីមពោធ៏លាងរថយន្តថិតក្នុងភូមិក្បាលកោះសង្កាត់ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

យុវតីជាជនសង្ស័យមានឈ្មោះសៀងស្រីណែត អាយុ១៦ឆ្នាំរស់នៅភូមិសាមគ្គីមានជ័យសង្កាត់ក្រុងប៉ោយប៉ែត ។

សមត្ថកិច្ចឱ្យដឹងថា ក្រោយពីឃាត់ខ្លួនយុវតីខាងលេីដកហូតវត្ថុតាងបានម៉ាទឹកកកពណ៏(ស)ថ្លាចំនួន១ថង់ បន្ទាប់មកបន្តវិធីឈានដល់ឆែកឆេលំនៅដ្ឋានផ្ទះល្វែង ដែលឋិតនៅសាម្គីមានជ័យសង្កាត់ក្រុងខាងលេីរកឃេីញវត្ថុតាងគ្រឿងញៀនយ៉ាម៉ាអក្សរ(wy)ចំនួន(២០ថង់)ពណ៏ខៀវជញ្ជីងសំរាប់ថ្លឹងមួយ ។

យុវតីជួញដូរថ្នាំញៀនខាងលេីក្រោយពីសាកសួររបស់កម្លាំងសមត្ថកិច្ទបានបញ្ជូនទៅទីបញ្ជាការអាវុធហត្ថដេីម្បីសាកសួរ និងបន្តនិតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print