សុខ ជំនោរ បារម្ភសុវត្ថិភាពប្អូនស្រីក្រោយអតីតសង្សានៅតែខលមក

ចែករំលែក៖

ភ្នំពេញ៖ រឿងក្តីតារាចម្រៀងវ៉ាន់ នីឡានិងជនជាប់ចោទ គុយ សិទ្ធិជុះវិញការប្រើហិង្សា និងបង្ហោះរូបភាពអាក្រាតនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមហើយ។ ប៉ុន្តែក្រុមគ្រួសារតារាចម្រៀងរូបនេះនៅតែបន្តព្រួយបារម្ភព្រោះតែជនជាប់ចោទនៅតែបង្ហាញខ្លួន និងខលមកនាងនៅឡើយ។
រឿងក្តីជនជាប់ចោទ គុយ សិទ្ធិសក្តិ កូនប្រុសលោក គុយ ប៊ុនសន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ជាមួយកញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា ពាក់ព័ន្ធការប្រើហិង្សា និងបង្ហោះរូបភាពអាក្រាតនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម ថ្ងៃទី១៥ ខែសីហា នេះ ដោយផ្តន្ទាទោសជនជាប់ចោទ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងបង្គាប់ឲ្យសងសំណងជំងឺចិត្ត ដល់ដើមបណ្ដឹងចំនួន២០០លានរៀល។ប៉ុន្តែក្រោយពីកាត់ក្តីរួច ក៏នៅតែមាននូវព័ត៌មានដែលកញ្ញា វ៉ាន់ នីឡា នៅតែជួបនឹងលោក គុយ សិទ្ធិស័ក្ត ដោយចៃដន្យ ថែមទាំងបាន ខលមកកញ្ញាថែមទៀតផង។ ជាមួយនឹងរឿងរ៉ាវនេះធ្វើឲ្យ វ៉ាន់ នីឡា ក៏ដូចជាលោក សុខ ជំនោរ ជាបងប្រុស មានការភ្ញាក់ផ្អើល និងតក់ស្លុតតែម្ដង ដោយសារតែមានការភ័យខ្លាចបារម្ភនឹងសុវត្ថិភាពផ្ទាល់ខ្លួន ខណៈពេលដែលជនជាប់ចោទមិនទាន់បានចូលខ្លួនទៅអនុវត្តទោសរបស់គេនៅតុលាការនៅឡើយ។ដោយលោក សុខ ជំនោរ បានបង្ហាញនូវរូបភាពដែលជនជាប់ចោតបានខលមកប្អូនស្រីរបស់ខ្លួន រួចបានសរសេរថា៖ តើរយះពេលយូរប៉ុណ្ណាដែលជនរងគ្រោះ រង់ចាំសាលក្រមចូលស្ថាពរ សូមពឹងបងប្អូន មិត្តភក្តិខាងច្បាប់ផង។ ព្រឹកមិញនេះ ជនចាប់ចោទនៅតែតេមកជនរងគ្រោះ។
គេនៅចាំបានថា មុននឹងទទួលបាននូវពន្លឺយុត្តិធម៌ សម្រាប់តារាចម្រៀង វ៉ាន់ នីឡា កន្លងមកអតីតសង្សាររបស់នាង គឺលោក គុយ សិទ្ធិសក្តិ ដែលកំពុងតែស្ថិតនៅក្រៅសំណាញ់ច្បាប់ បើទោះបីជាទទួលបានការដាស់ទោស ទៅហើយក៏ដោយ​ ធ្លាប់បានផ្ញើរសារគំរាមកំហែង ប្រើពាក្យសំដីអសុរោះ មើលងាយលើរូបនាងជាខ្លាំង អាងអំណាចជាកូនមន្រ្តីធំ ធ្វើឲ្យនាងគិតថា ហាក់បីដូចជាអស់សង្ឃឹម នៅក្នុងរឿងនេះម្ដងម្កាលផងដែរ។ជនជាប់ចោទ គុយ សិទ្ធិសក្តិ ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនានិងចែកចាយរូបភាពអាសអាភាស» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨ និងមាត្រា៣៩ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print