ការវាយប្រហារ ភេរវកម្ម មិនសូវកើតមានឡើងនៅអាមេរិកនោះឡើយប៉ុន្តែ ការបាញ់ប្រហារតែងតែកើតឡើង ជាញឹមញាប់ ដោយសារតែការគ្រប់គ្រង អាវុធមិនបានល្អ ទុកឲ្យពលរដ្ឋ ប្រើប្រាស់អាវុធដោយសេរី ។ នៅក្នុងរជ្ជកាលលោកអូបាម៉ា បានខិតខំចេញច្បាប់គ្រប់គ្រងអាវុធ តែមិនបានសម្រេចដោយសារតែ មានការប្រឆាំងពី គណបក្សសាធារណ ។
ជាក់ស្តែងការបាញ់ប្រហារគ្នានៅរដ្ឋ Kansas បណ្តាលឲ្យ មនុស្ស៣នាក់ បានបាត់បង់ជិវិត និង២នាក់ទៀតរងរបួស កាលពីថ្ងៃទី១ខែតុលា នេះនៅក្នុងតំបន់ Lawrence នៃរដ្ឋ Kansas សហរដ្ឋអាមេរិក។
ថ្លែងនៅក្នុងសន្និសិតកាសែតមួយ មន្ត្រីប៉ូលីសបានអះអាងថាក្រោយ ទទួលបានព័ត៌មានការការផ្ទុះអំពើ ហិង្សាដោយការប្រើប្រាស់អាវុធ ដាក់គ្នាបានកើតឡើងនៅវេលាម៉ោង ប្រមាណជា១និង៣៩នាទី ព្រឹករួចមកក្រុមប៉ូលីស បានធ្វើដំណើរទៅដល់តំបន់ ដែលគេហៅថា តំបន់ទី១១ និងផ្លូវ Massachusetts streetនោះភ្លាម។
ការបញ្ជាក់បន្ថែមថា នៅពេលទៅដល់កន្លែង កើតហេតុប៉ូលិសបាន ប្រទះឃើញមនុស្សជាច្រើន និង៥នាក់ត្រូវបានរងគ្រាប់ កាំភ្លើងរួច ទៅហើយហើយមក ទល់ពេលនេះគេនៅបន្តស៊ើប រកចាប់ខ្លួនមនុស្សជនសង្ស័យទៅនឹង ការបាញ់ប្រហារគ្នាលើកនេះ នៅឡើយ។
កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧ មានមនុស្សស្រីម្នាក់ ត្រូវបានគេបាញ់សម្លាប់ និង៧នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារ នៅឯវិហារសាសនា ក្នុងរដ្ឋ Tennessee កាលពីថ្ងៃអាទិត្យម្សិលមិញ ។
គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងក៏ស្ថិតនៅក្នុង ចំណោមអ្នករងរបួសទាំង ៧នាក់ផងដែរ នេះបើយោងតាមការអះអាង របស់មន្ត្រីអជ្ញាធរ ហើយពួកគេត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យភ្លាមផងដែរ ក្រោយកើតហេតុដោយ ភាគច្រើនសុទ្ធតែអ្នកមានវ័យចាស់ ។
គេនៅមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់ ដែលស្ថិតនៅក្នុងវិហារសាសនានេះ ក្នុងពេលកើតហេតុឡើយ ប៉ុន្តែក្រោយពេលបាញ់ប្រហាររួចមក តំបន់នានានៅជុំវិញវិហារ ត្រូវបានបិទដោយក្រុមប៉ូលីស ចំណែកឯការស៊ើបអង្កេតរកមូលហេតុ កំពុងតែស្ថិតនៅក្នុង ដំណើរការហើយ ៕
ដោយ៖ មែវ សាធី