លោក យិន សាន ផ្តល់ថវិកាដល់មន្ត្រីនគរបាលរងគ្រោះថ្នាក់ក្នុងពេលបំពេញភារកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ លោក ព្រំ សំខាន់ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌ រួមដំណើរដោយលោក ផន អូន នាយប៉ុស្តិ៍ទំនប់ បានចុះសួរសុខទុក្ខ និងផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីនគរបាល ២នាក់ ដែលរងរបួសក្នុងពេលបំពេញភារកិច្ចក្នុងមូលដ្ឋានទំនប់ទឹក ។

មន្ត្រីនគរបាលដែលរងគ្រោះទាំង២នាក់ ដោយម្នាក់ៗ ទទួលបានថវិកា ១លានរៀល ដែលជាការឧបត្ថម្ភរបស់លោកអភិបាលខណ្ឌ ព្រំ សំខាន់ ឧបត្ថម្ភថវិកា ៦០ម៉ឺនរៀល និងលោកអធិការខណ្ឌ យិន សាន ឧបត្ថម្ភថវិកា ១លានរៀល ព្រមទាំងលោក ផន អូន នាយប៉ុស្តិ៍ទំនប់ទឹក ឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល និងបានដឹកនាំកម្លាំងចុះសួរសុខទុក្ខដល់លំនៅឋានផ្ទាល់ ។

លោក ហ៊ាង ថារ៉េត អធិការរងខណ្ឌ ដែលបាននាំថវិកា និងចុះសួរសុខទុក្ខដល់លំឋាន បានបញ្ជាក់ថា មន្ត្រីនគរបាលលោក រៀម នាង និងលោក ឡុច លីណា បានរងគ្រោះថ្នាក់កាលពីម៉ោង២រំលងអាធ្រាត្រ ថ្ងៃទី២៩ ខែកញ្ញា ក្នុងការដេញចាប់ក្មេងស្ទាវដែលបានដេញកាប់ចាក់គ្នា ក្នុងមូលដ្ឋាន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print