ខ្មាន់កាំភ្លើង បាញ់ប្រហារយ៉ាងចាស់ដៃ ដោយប្រើប្រាស់កាំភ្លើងយន្ត បាញ់ប្រហារ អស់ ៣បង់ទៅលើហ្វូងមនុស្សកំពុងតែសប្បាយនិងការប្រគុំតន្ត្រី កណ្តាលវាលក្នុងទីក្រុងឡាស វីហ្គាស អាមេរិក បណ្តាលឲ្យមនុស្ស ជាង ៥០នាក់ស្លាប់ និង ជាង២០០នាក់រងរបួស។ ជនដៃដល់ ត្រូវបានប៉ូលិស បញ្ចាក់អត្តសញ្ញាណ គឺមានឈ្មោះ Stephen Paddock អាយុ៦៤ឆ្នាំ។
ការបាញ់ប្រហារកើតឡើង នៅវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី១ខែតុលា ក្នុងពិធីប្រគុំតន្ត្រីនៅទីក្រុងឡាសវីហ្គាស។ ក្រុមប៉ូលិសពិសេស បានសម្រុកចូល ក្នុងបន្ទប់ ជនដៃដល់នៅជាន់ទី៣២នៃ អាគា សណ្ឋាគា និងកាស៊ីណូ Mandala Bay ហើយបាញ់សម្លាប់តែម្តង។ស្នងការប៉ូលីស លោក Lombardo បានបញ្ចាក់ថា ការបាញ់ប្រហារ ពីជាន់ទី៣២នៃអគារដោយប្រើកាំភ្លើងយន្ត ទៅលើហ្វូងមនុស្សកំពុងតែទស្សនាការប្រគុំតន្ត្រី។ មកទល់ពេលនេះ មិនទាន់ដឹង ពីមូលហេតុ ដែលជនដៃដល់បើកការបាញ់ប្រហារ យ៉ាងសាហាវព្រៃផ្សៃបែបនេះឡើយ។
ជនដៃដល់ Paddock បានប្រើប្រាស់កាំភ្លើងយន្តអាចសម្លាប់មនុស្សច្រើនជាងកាំភ្លើងធម្មតា ។ ស្នងការប៉ូលីស ឡាសវីហ្គាសបានបញ្ចាក់ថា ជនដៃដល់ ជាមនុស្សមកពីរដ្ឋ Nevada ។ លោក Lombardo បានឲ្យដឹងថា «យើងជឿងជាក់ថា មានជនដៃដល់បាញ់ប្រហារនោះតែម្នាក់ប៉ុណ្ណោះ មិនមានបក្ខពួកណាមួយផ្សេងទៀតឡើយ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំបាន ចូលរួមរំលែកទុក្ខដល់គ្រួសារជនរង្គ្រោះក្នុងការបាញ់ប្រហារយ៉ាងព្រៃផ្សៃខាងលើ និងជាប្រវត្តិសាស្ត្រ អាមេរិក មិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៤៩មកទល់ពេលនេះ។
នៅពេលនេះប៉ូលីសមិនទាន់កំណត់អត្តសញ្ញាណ ជនរងគ្រោះការបាញ់ប្រហារនោះនៅឡើយ អាចនិងមានជនជាតិផ្សេងៗជាច្រើនរងគ្រោះក្នុងហេតុការណ៍នោះ៕
សាធី