សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានសភាថៃ

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Pornpetch Wichitcholchai ប្រធានសភាថៃ។

លោក Pornpetch Wichitcholchai បានមានប្រសាសន៍ថា ប្រវត្តិសាស្ត្ររបស់ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃមានជាយូរយារណាស់មកហើយ ហើយទំនាក់ទំនងនោះគឺជាទំនាក់ទំនងដ៏ល្អ ហើយថ្មីៗនេះទៀត តាមរយៈដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានធ្វើអោយទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។ លោកបន្តថានៅពេលនេះប្រទេសយើងទាំងពីរកំពុងតែពង្រឹង និងពង្រីនូវការតភ្ជាប់គ្នាទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងទំនាក់ទំនងការតភ្ជាប់ផ្លូវរថភ្លើង ក៏ដូចជាតភ្ជាប់រវាងប្រជាជន និងប្រជាជនផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំថែមទៀត។ ដោយឡែកសភាទាំងពីរ របស់កម្ពុជា និងថៃគឺមានទំនាក់ទំនងផ្សារភ្ជាប់ស្អិតគ្នារមួតហើយធ្វើការទៅមករកគ្នាជាប្រចាំរាល់កិច្ចប្រជុំទាំងឡាយលើឆាកអន្តរជាតិសភានៃប្រទេសទាំងពីរតែងតែធ្វើការពិភាក្សាគ្នា ដែលនេះគឺបានឆ្លុះបញ្ចាំងទាំងទំនាក់ទំនងទាំងផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញាត្តិរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានឯកភាពជាមួយលោក Pornpetch Wichitcholchai អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។ សម្តេចតេជោ មានមោទនភាព និងមានជំនឿជឿជាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការនឹងមានការរីកចម្រើនធំធាត់ និងកាន់តែរឹងមាំថែមទៀត។ តាមរយៈដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា កន្លងមកនេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងនូវទំនាក់ទំនងសហប្រតិបត្តិការល្អនៃប្រទេសទាំងពីរ ហើយក៏បានឆ្លុះបញ្ចាំងពីជោគជ័យនៃកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរដែលកាលពីឆ្នាំ២០១៥ គឺទំហំពាណិជ្ជកម្មមានត្រឹមតែ៤,៣០០លានដុល្លារ តែប៉ុណ្ណោះ តែឆ្នាំ២០១៧នេះ ទំហំពាណិជ្ជកម្មបានកើនឡើងជាង៥,០០០លានដុល្លារ ។

NKD-36x6_outline

ដោយឡែកទេសចរណ៍កម្ពុជាទៅកាន់ប្រទេសថៃក៏មានការកើនឡើងផងដែរ ហើយការរីកចម្រើនក៏បានឆ្លុះបញ្ចាំងអោយឃើញនូវការរៀបចំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវការគាំទ្រចំពោះ ការទំនាក់ទំនងគ្នាទៅវិញទៅមករវាងសភានៃប្រទេសទាំងពីរ ហើយរដ្ឋាភិបាលក៏ដូច្នេះដែរគឺមានការប្រាស្រ័យទាក់ទងគ្នា និងដោះស្រាយរាល់បញ្ហានានាបានល្អ។ សម្តេចតេជោ ក៏បានស្នើសុំអោយបន្តនូវអ្វីដែលបានធ្វើកន្លងមកនេះ ដែលជាផែនទីចង្អុលផ្លូវដូចមានចែងក្នុងផែនការណ៍រួមនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមកាលពីពេលថ្មីៗកន្លងមកនេះផងដែរ៕

https://www.facebook.com/hunsencambodia/videos/1474124249302734/

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print