ប្រធានាធិបតីអាមេរិក​ទទួលស្វាគមន៍នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធចាន់អូចា

ចែករំលែក៖

កាលពីថ្ងៃទី​២ខែតុលា ប្រធានាធិបតីអាមេរិកដូណាលត្រាំបានទទួលស្វាគមន៍នាយក​រដ្ឋមន្ត្រីថៃនៅសេតវិមាន​ ដោយអាមេរិកបង្ហាញ ពីបំណងចង់ កែទម្រង់ទំនាក់ទំនងពាណិជ្ជកម្មរវាងថៃនិងអាមេរិក។
មានប្រសាសន៍ទៅកាន់ គណប្រតិភូរដ្ឋាភិបាលថៃ​​លោកត្រាំ​បញ្ជាក់ថា​«ទំនាក់ទំនងពាណិជ្ជកម្មរបស់យើង​កាន់តែសំខាន់​ ហើយថៃជាដៃគូរដ៏អស្ចារ្យ »​ការបំពេញទស្សនកិច្ចទៅកាន់អាមេរិក របស់នាយករដ្ឋមន្ត្រីថៃ ធ្វើឡើងតាមការ អញ្ជើញរបស់ប្រធានាធិបតីត្រាំ​​កាលពីខែមេសាកន្លងមក។

នៅក្នុងដំណើរទស្សនកិច្ចធ្វើឡើង ក្រោយរយៈពេល​៣ឆ្នាំដែល លោកប្រាយុទ្ធចាន់អូចា បានឡើងកាន់តំណែងដឹកនាំប្រទេស​ក្រោយការធ្វើរដ្ឋ ប្រហារទម្លាក់នាយករដ្ឋមន្ត្រីយីងឡាក់ស៊ីណាវ៉ាត្រា។ នៅពេលនេះដែរ តុលាការកំពូលថៃបានកាត់ទោសលោកស្រីយីងឡាក់ជាប់ព័ន្ធនាគា ៥ឆ្នាំពាក់ព័ន្ធ និងកម្មវិធីជំនួយតម្លៃស្រូវ អង្ករ។

ក្រុមអ្នកវិភាគលើកឡើងថា នេះជារឿងដ៏កម្រ នៅពេលដែល មេដឹកនាំយោធា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ។ កន្លង​មក​អាមេរិក​បានថ្កោលទោសយ៉ាងខ្លាំង ដល់ការធ្វើរដ្ឋប្រហារដោយ​យោធា​នៅក្នុងប្រទេសថៃ។ ក្រោយការធ្វើរដ្ឋប្រហារ អាមេរិកក៏បានផ្អាក​ផ្តល់ជំនួយ និងហ្វឹកហាត់​​យោធារួមជាមួយថៃ ធ្វើឲ្យរដ្ឋាភិបាលទីក្រុងបាងកក​បង្ហាញការ​ខឹង​សម្បាយ៉ាងខ្លាំង ដោយថៃបានបង្វែរ ទៅទំនាក់ទំនងយ៉ាង​ល្អប្រសើរ​ជាមួយចិនវិញ។​

ដោយសារតែខ្លាច​ត្រូ​វបាត់បង់ ប្រទេសដែលជាសម្ព័ន្ធមិត្ត ទើបប្រធានាធិបតីអាមេរិក ខិតខំ​ ការពារថៃ​ ។លោកត្រាំបាន ប្រកាសនៅក្នុងជំនួប ជាមួយលោក​ប្រាយុទ្ធចាន់អូចារ្យថា បើថៃចង់បានអ្វីអាមេរិក និងលក់ឲ្យ។ ការប្រកាសបែបនេះមិនខុសអ្វីពីការ អំពាវនាវឲ្យថៃ កុំអោយទិញអាវុធ ពីចិន មកទិញអាមេរិក វិញ អាមេរិកនិងលក់ឲ្យតាមតម្រូវការរបស់ថៃ។

រយៈចុងក្រោយនេះថៃត្រូវបានគេមើលឃើញថា កំពុងតែឃ្លាតឆ្ងាយពីអាមេរិក បន្តិចម្តងៗ ងាកទៅរកចិនវិញ​។ កន្លងមកថ្មីៗថៃបានចុះកិច្ចព្រមប្រៀងជាមួយ​ចិនទិញនាវាមុជទឹក ជាច្រើនគ្រឿង ទៀតផង៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print