ក្រោយពេលដែលរដ្ឋាភិបាលប្រទេសបង់ក្លាដេស មិនព្រមទទួលយកជនភៀសខ្លួនមីយ៉ាម៉ា រាប់សិបពាន់នាក់ ដែលចូលដល់ទឹកដីបង់ក្លាដេស ហើយប្រឈមនិងការបណ្តេញចេញពេលនេះរដ្ឋាភិបាល មីយ៉ានម៉ាបានសម្រេចស្នើរដល់ជនភៀសខ្លួនរ៉ូហ៊ីនយ៉ាទាំងអស់ វិលត្រឡប់ មកស្រុកវិញ។
ហេតុការខាងលើកើតឡើងក្រោយពេលដែលអង្គការសង្គមស៊ីវិលបាន ចោទប្រកាន់ ទៅលើរដ្ឋាភិបាល ពីបទឧក្រិដ្ឋកម្ម សម្លាប់មនុស្សជាតិ ដោយមានជនជាតិរ៉ូហីនយ៉ាជាច្រើននាក់បានស្លាប់ ផ្ទះសម្បែងរងការដុតបំផ្លាញ បង្ខំឲ្យពួកគេត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។
ពាក់ព័ន្ធនិងករណីខាងលើរដ្ឋមន្ត្រីការបរទេសបង់ក្លាដេស លោក Abul Hassan Mahmood Ali បានលើកឡើងថា រដ្ឋាភិបាល ប្រទេសមីយ៉ាន់ម៉ា បានស្នើសុំឲ្យយកជនភៀសខ្លួន រ៉ូហ៊ីយ៉ា រាប់សែននាក់ ដែលភៀសខ្លួន ទៅប្រទេស របស់ខ្លួនមកវិញ ខណៈភាគីទាំងពីរបានយល់ព្រមបង្កើត ក្រុមការងារមួយដើម្បីបញ្ចប់បញ្ហា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាកងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧។
លោក Mahmood បានធ្វើការកត់សម្គាល់នេះបន្ទាប់ពីបានជួបប្រជុំគ្នាមួយម៉ោងជាមួយលោក Kyaw Tint Swe ដែលជារដ្ឋមន្រ្តី នៃការិយាល័យអ្នកផ្តល់យោបល់រដ្ឋ ដែលបានមកដល់ទីក្រុងដាកា កាលពីថ្ងៃអាទិត្យ ដើម្បី ពិភាក្សាអំពីវិបត្តិរបស់ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅចំពេលមានសម្ពាធពីអន្តរជាតិ។
រដ្ឋមន្ត្រីការបរទេសរូបនេះ បានលើកឡើងថា “លោក Kyaw Tint Swe បានបង្ហាញចំណាប់ អារម្មណ៍ក្នុងការ យកពួកគេត្រឡប់មកវិញ បន្ទាប់ពីបង្កើតក្រុមការងាររួមមួយ ដើម្បីកំណត់អត្តសញ្ញាណប្រជាជនរ៉ូហ៊ីយ៉ា” ក្នុង នោះលោកបានបន្ថែមថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការធ្វើមាតុភូមិនិវត្តន៍នឹង ត្រូវបានចុះហត្ថលេខាឆាប់ៗ ៕
ដោយ៖ មែវ សាធី