អាមេរិកបណ្តេញ​ មន្ត្រីការបរទេសគុយបា ​១៥រូប​ចេញពីប្រទេស ដោយចោទប្រកាន់ពីបទ វាយប្រហារតាមរលកធាតុអាកាស

ចែករំលែក៖

កាលពីថ្ងៃទី​៣ខែតុលា​រដ្ឋាភិបាលអាមេរិក​បានសម្រេច បណ្តេញមន្ត្រីការបរទេសគុយបា ១៥រូបចេញពីអាមេរិក ក្រោយពេលមានរឿងវិវាទពាក់ព័ន្ធនិង មន្ត្រីទូតអាមេរិកនៅគុយបា មានអាការៈចម្លែក ដែលអាមេរិកចាត់ទុកថា​ជាការ វាយប្រហារដោយរលកសម្លេង ធ្វើឲ្យ ថ្លង់ត្រចៀក។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា មន្ត្រីគុយបាមានរយៈពេល​៧ថ្ងៃដើម្បីចាកចេញពីអាមេរិក។
សកម្មភាពខាងលើកើតឡើង ក្នុងពេលដែល​ទំនាក់ទំនងប្រទេសទាំងពីរ ប្រឈមមុខតានតឹង ក្រោយ មន្ត្រីការទូតអាមេរិក​២២រូបនៅគុយបា មានបញ្ហា ត្រចៀកស្តាប់មិនឬ ហើយអាមេរិកបានចោទប្រកាន់ថាជាការវាយប្រហារដោយរលកសម្លេង។
ការសម្រេចខាងលើរបស់អាមេរិក ដោយអាមេរិកបានចោទប្រកាន់គុយបា​ថា​មិនអាចការពារ មន្ត្រីការទូតអាមេរិក​នៅក្នុងប្រទេសគុយបាបានល្អ។ ចំណែកភាគីអាមេរិកវិញ ក៏មានគម្រោង ដកមន្ត្រីទូតរបស់ខ្លួនមួយចំនួនមកស្រុកវិញផងដែរ។
ពាក់ព័ន្ធនិងករណីខាងលើរដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez បានច្រានចោលការស្នើសុំ ដោយមិន សមហេតុផលពីរដ្ឋាភិបាលសហរដ្ឋអាមេរិក សុំឲ្យអ្នកការទូតគុយបា ១៥នាក់ត្រូវបានគេ បណ្តេញចេញ ពីអាមេរិកនេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧។
នៅក្នុងសន្និសីទកាសែតមួយនៅក្រសួងលោក Rodriguez បានលើកឡើងថា តម្រូវការរបស់សហរដ្ឋ អាមេរិកគឺផ្អែកលើការពិតដែលថា ទីក្រុងវ៉ាស៊ីនតោន បានកាត់បន្ថយបុគ្គលិករបស់ខ្លួននៅហាវ៉ាណា ហើយថាអាជ្ញាធររបស់គុយបា មិនបានចាត់វិធានការចាំបាច់ ដើម្បីការពារការវាយប្រហារប្រឆាំងនឹង ពួកអ្នកការទូតអាមេរិកឡើយ។

ក្រសួងការបរទេសគុយបា បានធ្វើការតវ៉ាដោយថាមពល ហើយបានថ្កោលទោសការសម្រេចចិត្តនេះ ដោយគ្មានមូលដ្ឋាន និងមិនអាចទទួលយកបាន ក៏ដូចជាលេសដើម្បីបង្ហាញពីភាពត្រឹមត្រូវ នៅពេល បញ្ជាក់ថារដ្ឋាភិបាលគុយបា មិនបានចាត់វិធានការចាំបាច់ដើម្បីការពារឧប្បត្តិហេតុ ដែលត្រូវបានចោទ ប្រកាន់នោះទេ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print