ភ្នំពេញ៖ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (SULTAN HAJI HASSANAL BOLKIAH)នៅវេលាម៉ោង៦ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់ប្រទេសប្រ៊ុយណេ ដោយសុវត្ថិភាពហើយ ។
ក្រសួងការបរទេសបានឱ្យដឹងថា៖ ការអញ្ជើញទៅប្រទេសប្រ៊ុយណេ របស់សម្តេចតេជោ ហ៊ុន សែន មានរយៈពេល៣ថ្ងៃ ដែលធ្វើឡើងថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ ។ ក្រសួងការបរទេសបានបន្តថា៖កម្ពុជា និងប្រ៊ុយណេ មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ។ ការអញ្ជើញចូលរួមរបស់ សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីខួបអនុស្សាវរីយ៍ដ៏សំខាន់នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដើម្បីពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រវាងព្រះរាជាណាចក្រទាំងពីរ៕
ដោយ៖ សហការី