រុស្សីធ្វើសមយុទ្ធទ្រង់់ទ្រាយធំមានមីស៊ីលឆ្លងទ្វីប៦០ដើម

ចែករំលែក៖

កម្លាំងទាហានរុស្ស៊ីបានដាក់មីស៊ីល ឆ្លងទ្វីប៦០ដើម ចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធមីស៊ីលជាទ្រង់់ទ្រាយធំ មិនធ្លាប់មានពីមុនមក។ ប្រព័ន្ធមីស៊ីលឆ្លងទ្វីប ICBM មានប្រភេទTopoltopl-M , Yarsបានត្រៀមលក្ខណៈ ធ្វើសង្គ្រាម ដោយដាក់នៅតាមគោលដៅសំខាន់ៗ។

សកម្មភាពធ្វើសមយុទ្ធនោះធ្វើឡើងនៅទីតាំងចាប់ពីតំបន់Twer ភាគខាងលិចរហូតដល់ខេត្ត Irkutsk ភាគខាងត្បូងប្រទេសរុស្ស៊ី ។ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា កាំជ្រួចមីស៊ីលដែលបានចូលរួមធ្វើសមយុទ្ធនោះ មានសមត្ថភាពបំពាក់ក្បាលគ្រាប់បរមាណូ ដាក់នៅជើងទម្រចល័ត ធ្វើឲ្យគូសត្រូវ មិនអាចដឹងមុន និងរារាំងបានឡើយ។

ការធ្វើសមយុទ្ធខាងលើកើតឡើងក្នុងពេលដែល រុស្ស៊ី និង Belarus បានបញ្ចប់សមយុទ្ធរួមទ្រង់ទ្រាយធំមានឈ្មោះថា Zapad ដោយមានការចូលរួមពីកម្លាំងទាហានប្រទេសទាំងពីររាប់ពាន់នាក់។

NKD-36x6_outline

កាំជ្រួចមីស៊ីល Topol-M ជាប្រភេទ មីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បរមាណូ បាញ់បានចម្ងាយ ១១ពាន់គីឡូម៉ែត្រ ។ ចំណែកមីស៊ីលYars ជាប្រភេទមីស៊ីលមានល្បឿនលឿនបំផុតលើពិភពលោក ហើយសត្រូវមិនអាចវាយស្ទាក់បានឡើយ ។

រយៈពេលចុងក្រោយនេះ រុស្ស៊ីបានកែទម្រង់ជាទ្រង់ទ្រាយធំ បង្កើនសមត្ថភាពធ្វើសង្គ្រាម ក្រោយពេលដែលរុស្ស៊ីប្រឈមភាពតានតឹងជាមួយអឺរ៉ុប និងអាមេរិក ។

កន្លងមក ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានដកហូតតំណែង ឧត្តមសេនីយ៍មេបញ្ជាការកងទ័ពអាកាស ហើយបានដកចេញពីជួរកងទ័ពតែម្តង ដោយសារតែមិនមានស្មារតី ជាមេទ័ពធ្វេងប្រហែស ។ ការដកតំណែងនោះគឺជាការព្រមានដល់ មេទ័ពផ្សេងទៀតត្រូវតែមានការ ខិតខំពង្រឹង កម្លាំងយោធារបស់ខ្លួនឲ្យកាន់តែខ្លាំង ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print