ខេត្តកំពងស្ពឺ ៖ មុខសញ្ញាជួញដូរថ្នាំញៀនដែលតែងតែធ្វើសកម្ម ភាពក្នុងភូមិសាស្រ្តស្រុកសំរោងទងនិងច្បារមននាពេលកន្លងមមកត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ពេលដែលក្រុមទាំងនេះកំពុងធ្វើសកម្មភាពចែកចាយជាក់ស្តែង។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៧ ដោយកំលាំងនគរបាលស្រុកសំរោងទងនៅភូមិរលាំងសង្កែ សង្កាត់សុពរ័ទេព ក្រុងច្បារមនមុខសញាជួញដូគ្រឿងញៀនឈ្មោៈ ជុំ នីត ប្រុស17ឆ្នាំ រស់នៅកន្លែងឃាត់ខ្លួន។
នគរបាលស្រុកសំរោងទងបានអោយដឹងថាជនសង្ស័យរូបនេះសមត្ថកិច្ចដេញស្ទាក់ឃាត់តាំងពីក្នុងភូមិសាស្ត្រស្រុកសំរោងទងរហូតដល់កន្លែងឃាត់ខ្លួនខាងលើក្នុងការឃាត់ខ្លួននោះដែរសមត្ថកិច្ចដកហូតថ្នាំញៀន1កញ្ចប់ម៉ូតូ1គ្រឿងទូរសព្វ័1គ្រឿង។
លោកវរសេនីយ៍ឯកឃុតសុផលអធិការនគរបាលស្រុកសំរោងទងបានប្រាប់នៅព្រឹកថ្ងៃទី៧តុលា២០១៧ថាក្រោយឃាត់ជនសង្ស័យរខាងលើរួចមកកម្លាំងរបស់លោកបានបន្ត សហការជាមួយកំលាំងនគរបាលក្រុងច្បារមនឃាត់បានមុខសញ្ញាជួញដូរបានចំនួន2នាក់ទៀតនៅបន្ទប់ជួលស្ថិតនៅភូមិរលាំងសង្កែ សង្កាត់សុពរ័ទេព ក្រុងច្បារមន។ជនសង្ស័យទាំងនោះរួមមាន ៖
1»ឈ្មោៈ ណែម ពុធ ប្រុស23ភូមិរលាំងសង្កែ
2» សោម ភោក ប្រុស23ឆ្នាំភូមិស្នោទី1សង្កាត់រកាធំក្រុងច្បារមនខេត្តកំពង់ស្ពឺ។
ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យទាំងនេះរួចមកសមត្ថកិចហចបានធើ្វកាដកហូតគ្រឿងញៀនចំនួន10កញ្ចបមធ្យម1កញ្ចប់ ទូរសព្វ័3គ្រឿងសំភារៈប្រើប្រាស់1ចំនួនទៀត។បន្ទាប់មកសមត្ថកិច្ចបានធ្វើការឆែកឆេបន្ទប់ជួលរបស់ ជនសង្ស័យម្នាក់ទៀតឈ្មោៈ ហែម ទង ប្រុស22ឆ្នាំនៅភូមិវល្លិស ឃុំវល្លិសរ ស្រុកសំរោងទង (រត់គេចខ្លួន)ដកហូតថ្នាំញៀន2កញ្ចប់តូចជញ្ជីងថ្លឹងថ្នាំញៀន1គ្រៀង។
លោកអធិការបានបញ្ជាក់ថាក្រោយឃាត់ខ្លួនរួមនឹងវត្ថតាងថ្នាំញៀនទាំងនេះរួចមកក្រុមជនសង្ស័យក៏បានសារភាពនិងទទួលស្គាល់ថាថ្នាំញៀៀនទាំងនោះពិតជារបស់ក្រុមខ្លួនប្រាកដមែន។សំភារៈដកហូតរួមានថ្នាំញៀន13កញ្ចប់មធ្យម1ទូរសព្វ័4គ្រឿងម៉ូតូ1គ្រៀងជញ្ជីងថ្លឹងថ្នាំញៀន1សំភារៈប្រើប្រាស់មួយចំនួន។
លោកអធិការបានប្រាប់ថាប្រតិបត្តិការនេះធ្វើឡើងក្រោមបញ្ជារបស់លោកសមសាមួនស្នងការនគរបាលខេត្តក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាកែវសុធាផងដែរទើបសម្រេចបានលទ្ឋោលល្អបែបនេះ។
លោកអធិការបានប្រាប់ចុងក្រោយថា ករណីខាងលើកម្កាំជំនាញបានកសាងសំនំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនដលម្បីចាត់ការតាមនិតិវិធី ៕ សេនាស័ក្តិ