វប្បធម៌អន្តរាគមន៍នៅតែបន្តមានធ្វើឲ្យអាជ្ញាធរខណ្ឌពិបាកក្នុងការអនុវត្តន៍ការងារ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីថ្នាក់ក្រោមជាតិបានរអ៊ូរទាំក្នុងការបំពេញភារកិច្ចដែលថ្នាក់លើដាក់ចុះឲ្យអនុវត្តន៍ច្បាប់ បើទោះបីអ្នកនោះជាអ្នកណាក៏ដោយ បុណ្យស័កិ្តប៉ុណ្ណាក៏ដោយ ក៏ប៉ុន្តែអ្នកមានបុណ្យស័ក្តធំនៅតែបន្តចេញមុខអន្តរាគមន៍ដដែល ទោះបីដឹងថាកូនចៅ ឬគូរកនបក្ខពួកធ្វើខុសក៏ដោយ។
​ជាក់ស្តែងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ នៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅលើ ដងផ្លូវ២១៧ ទល់មុខវត្តសំបួរមាស ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានី ភ្នំពេញ ដើម្បីចូលរួមអនុវត្តន័នូវគោលនយោបាយភូមិសង្កាត់មានសុវតិ្ថភាពរបស់រារដ្ឋាភិបាលឲ្យមានប្រសិទិ្ធភាពខ្ពស់។ ក្នុងនោះសមត្ថកិច្ចចំរុះបានធ្វើការ ឃាត់រថយន្ត១គ្រឿងម៉ាក VIGO ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ០១ 2-8866 និងមានបិទកញ្ចក់ខ្មៅ ហើយសមត្ថកិច្ចបានធ្វើការបកផ្លាស្ទីកខ្មៅ។
​ខណៈដែលក្រុមសមត្ថកិច្ចចំរុះឃាត់រថយន្តខាងលើ និងបកកញ្ចក់ខ្មៅក៏មានអ្នកធំជាឧកញ៉ាទូរស័ព្ទអន្តរាគមន៍ផងដែរ តែមិនបានសម្រេច។ ទីបំផុតរថយន្តនោះត្រូវបានបកកញ្ចាក់ខ្មៅចេញ តាមការបញ្ជាដឹកនាំផ្ទាល់ពីសំណាក់លោក ជ គឹមស៊រ ជាអភិបាលរងខណ្ឌដង្កោ។
​លោកអភិបាលរងបានបញ្ជាក់ប្រាប់ថា​ រថយន្តនេះបានបិទកញ្ចក់ផ្លាស្ទិកខ្មៅ ចង្កូតស្តាំ ពាក់ស្លាកលេខខេមរភូមិន្ទផ្នែកខាងមុខ តែផ្នែកខាងក្រោយអត់មានពាក់ស្លាកលេខទេ។ លោកថា ដើម្បីអនុវត្តការងារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈលើដងផ្លូវនោះ ក៏ដូចជាការអនុវត្តនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រីថា រថយន្តដែលបិទផ្លាស្ទិកកញ្ចក់ខ្មៅត្រូវបកចេញ​ព្រោះថា​ រថយន្តបិទកញ្ចក់ខ្មៅអាចជារថយន្តសមាសភាពមិនល្អ។ លោកថា នៅពេលនោះមានការអន្តរាគមន៍ តែលោកមិនស្តាប់ឡើយ។
​គួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ធ្លាប់ព្រមានធ្ងន់ៗថា សូមឲ្យអស់លោកមានផ្កាយពាក់លើស្មានោះ ចូរបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ទៅ។ ទុកឲ្យនគរបាលប៉ុសិ៍្ត ខណ្ឌ អាជ្ញាធរអនុវត្តការងារបានល្អផង៕

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print