ក្រុមFBI អាមេរិកទើបតែបានបំបែកសំបុកក្រុមជួញដូរទាសករផ្លូវភេទនៅទូទាំងអាមេរិក ដោយបានចាប់ខ្លួនមនុស្ស១៥០នាក់ដែលពាក់ព័ន្ធ និងរំដោះបានស្ត្រីជាង១០០នាក់ក្រោមអាយុ១៨ឆ្នាំត្រូវគេបង្ខំឲ្យបម្រើផ្លូវភេទ ភាគច្រើននៅក្នុងទីក្រុងAtlanta , Denver និងseattle ជាដើម។
ក្រុមស្រាវជ្រាវ FBIអាមេរិក បានសម្តៅទៅលើទីតាំងនៅក្នុងសណ្ឋាគារ កាស៊ីណូ និងចំណតរថយន្តស្វែករក ស្រ្តីបម្រើផ្លូវភេទទាំងវ័យក្មេង។តាមការបញ្ជាក់អោយដឹងពីក្រុម FBI ក្នុងចំណោមជនរងគ្រោះដែលត្រូវរំដោះមានកុមារ៉ា៣នាក់និងយុវជនកែភេទ៣នាក់ទៀតមានវ័យទើបតែ១២ឆ្នាំប៉ុណ្ណោះ។
លោកJames Comey ប្រធានក្រុម FBIបានបញ្ចាក់ថា «នៅពេលដែលកុមារត្រូវបានគេប្រើប្រាស់ចាត់ទុកដូចជាទំនិញនៅក្នុងសណ្ឋាគារ និងនៅតាមចញ្ចើមផ្លូវងងិត។ យើងចាំបាច់ត្រូវតែជួយដល់កុមារទាំងនោះគេចផុតពីអំពីព្រៃផ្សៃទាសករផ្លូវភេទ។
ក្រុម FBIបានសហការជាមួយប៉ូលិសអាមេរិកនៅទូទាំងអាមេរិក មានជាង៥០០ស្នាក់ការប៉ូលិសបានចូលរួមនៅក្នុងសកម្មភាពខាងលើ។ ក្រុមខាងលើបានផ្តល់សេវាកម្មសុខាភិបាល ក៏ដូចជាការងាដើម្បីអ្នកទាំងនោះបញ្ចប់ការវិលត្រឡប់ទៅប្រកបរបរផ្លូវភេទទៀត។
កាលពីឆ្នាំ២០១៤ ក្រុម FBIក៏បានជួយរំដោះស្ត្រីក្រោមអាយុ១៨ឆ្នាំរហូតដល់ទៅ១៦០នាក់ផងដែរ។