ក្មេងជំទង់ដើរថ្មើជើងម្នាក់ឯង និងគោមួយក្បាល ជួបគ្រោះអកុសល ត្រូវរថយន្តមកបុកស្លាប់យ៉ាងអណោចអធម៍

ចែករំលែក៖

ខេត្តកំពង់ចាម៖ ដើរលើចញ្ចើមផ្លូវហើយនៅបើកមកបុកទៀត ! ទាំងនេះជាគ្រោះមហាសែនអកុសលរបស់ក្មេងប្រុសជំទង់ម្នាក់និងសត្វគោមួយក្បាលដែលត្រូវអ្នកបើកបររថយន្តអគតិមកបុកទាំងកំរោលបណ្តាលឲ្យស្លាប់យ៉ាងរន្ធត់និងវេទនាក្រៃលែង ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង ៩:១០នាទី ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំនុចមុខមន្ទីពេទ្យបាធាយ ស្ថិតក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

លោកវរសេនីយ៍ សំ ណាល់ អធិការនគរបាលស្រុកបាធាយបានប្រាប់ឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរ មួយកើតឡើងដោយ រថយន្ត ១គ្រឿង ម៉ាកម៉ៃធីធូ ពណ៍្មសរផ្លាកលេខ ព្រះសុីហនុ3A_2467 បើកបរឈ្មោះ ធឿង គន្ធា ​ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិជីនាង ឃុំផ្ដៅជុំ ស្រុកជើងព្រៃខេត្តកំពង់ចាម ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំនុចខាងលើ បានបុកមនុស្ស ថ្មើជើង១នាក់ និងគោ១ក្បាល ដែលដើរនៅចិញ្ចើមថ្នល់ខាងលិច ។

លោកបានបន្តឲ្យដឹងថា អ្នកថ្មើងជើងជាជនរងគ្រោះឈ្មោះ ឪ ពន្លក ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិ
បាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។
បានស្លាប់នៅនិងកន្លែងភ្លាមៗ និងងាប់គោ១ ក្បាល ភ្លាមៗផងដែរ ។

លោកអធិការក៏បានបញ្ជាក់ឲ្យដឹងដែរថា ករណីនេះក្រោយកើតហេតុភ្លាមអ្នកបើកបរថយន្តបង្ក ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្ប ហើយសត្វគោដែលងាប់ក៏ត្រូវបានប្រគល់ទៅម្ចាស់ដើម្បីយកទៅផ្ទះវិញផងដែរ ៕

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print