ស្ត្រីម្នាក់បានស្លាប់ខណះមកសម្រាលកូននៅមន្ទីរពេទ្យសម្ពពម៉ានី

ចែករំលែក៖

ខេត្តកណ្តាល៖ ពិតជាគួអោយសង្វែគណាស់ស្ត្រីម្នាក់បានស្លាប់ខណះមកសម្រាលកូននៅមន្ទីរពេទ្យសម្ពពម៉ានី កាលពី វេលាម៉ោង១៩និង៥០នាទីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យសម្ពពម៉ានី ស្ថិតចំនុចភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងថា៖ ជនរងគ្រោះឈ្មោះ រឿន ដានី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធើ្វធៀបការ
មានស្រុកកំណើតភូមិកំពង់ព្រឹង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះឈ្មោះ ឆាយ សោភ័ណ្ឌ ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ បានអោយដឹងថា៖ នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ជនរងគ្រោះបានប្រាប់ម្តាយថាឈឺពោះហេីយក៏បានរៀបចំឥវ៉ាន់ដើម្បីមកសំរាលកូននៅមន្ទីរពេទ្យសម្ពពម៉ានី ពេលមកដល់ក៏បានយកជនរងគ្រោះចូលក្នុងបន្ទប់ លោកគ្រូពេទ្យក៏បានដាក់សេរ៉ូមអោយជនរងគ្រោះបានប្រហែលមួយសន្ទុះ ជនរងគ្រោះក៏បានឈឺពោះបែកទឹកភ្លោះ ហេីយគ្រូពេទ្យក៏បានចាប់ផ្តើមយកជនរងគ្រោះឡើងលើគ្រែដើម្បីសំរាលកូន ខណះនោះជនរងគ្រោះខំប្រឹងកើតទារកចេញមកហេីយទារកក៏សន្លប់គ្រូពេទ្យជួយសង្គ្រោះទារករួចហេីយក៏ជួយសង្គ្រោះជនរងគ្រោះម្តាយ ប៉ុន្តែធ្លាក់ឈាមច្រើន ពេលនោះជនរងគ្រោះមានអារម្មណ៍ថប់ទ្រូង គ្រូពេទ្យក៏បានជួយសង្គ្រោះសង្កត់ទ្រូងបណ្តាលអោយជនរងគ្រោះក៏ស្លាប់ភ្លាមៗ។ បន្ទាប់មកគាត់ក៏រាយការណ៍ជូនសមត្ថកិច្ចដើម្បីធើ្វការចុះពិនិត្យ។
ការពនិត្យរបស់សមត្ថកិច្ចជំនាញបចេ្ចកទេសខេត្តកណ្តាលនិងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ក្រុងតាខ្មៅ លោកគ្រូពេទ្យសន្និដ្ឋានថា ជនរងគ្រោះសំរាលកូនមានធ្លាក់ឈាមច្រើនបណ្តាលអោយស្លាប់ ។ក្រោយពីពិនិត្យចប់សព្វគ្រប់សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ករណី ស្ត្រីម្នាក់បានស្លាប់ដោយស្នាដៃគ្រូពេទ្យមន្ទីរពេទ្យសម្ពពម៉ានីគ្រាមកសម្រាលកូននេះ ប្រភពមិនផ្លូវការបានអោយដឹងថា៖ ខាងមន្ទីរពេទ្យសម្ពពម៉ានី បានបង់លុយប្រមាណជិត១មុឺនដុល្លារអោយក្រុមគ្រួសារជនរងគ្រោះដើម្បីបញ្ចប់បណ្តឹងតាមផ្លួវច្បាប់និងសម្រួលនីតិវិធីលើការពិនិត្យពីជំនាញ។ បើបែបនេះមែនមានន័យថាខាងមន្ទីរពេទ្យសម្ពពម៉ានីទទួលស្គាល់ពីកំហុសបច្ចេកទេសរបស់ខ្លួនទើបបណ្តាលអោយស្រ្តីម្នាក់ស្លាប់ពេលសម្រាលកូន ហើយកូនកំព្រាម្តាយយ៉ាងនេះ?

...

ដោយ៖ ជឺ តុងឡេង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print