ចាប់បាន ០៣ នាក់កំពុងសួរចម្លើយ ម៉ូយតេមកមកទិញថ្នាំចាប់បានម្នាក់ទៀត

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យចំនួន ០៣​ នាក់ ដែលជាមុខសញ្ញាជួញដូរ នឹងប្រើប្រាស់គ្រឿងគ្រឿងញៀនត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន បានខណៈពេលកពុងសួរចម្លើយមានជនសង្ស័យម្នាក់ទៀនខលមករកទិញថ្នាំក៍ឃាត់ខ្លួនបានម្នាក់ទៀត​ ដែលហេតការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១១៖០៥ នាទី ស្ថិតនៅចំណុច ចំការស្វាយស្ថិតក្នុងភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ បានឱ្យដឹងថា ដំបូងឡើយកម្លាំងជំនាញ នៃអធិការដ្នាននគរបាលស្រុកគីរីវង់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគិរីចុងកោះ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានចំនួន ០៣​ នាក់​ ដែលទី១ ឈ្មោះ សុខ ចន្នី ភេទប្រុស អាយុ២៩ ឆ្នាំ (មុខសញ្ញាជួញដូរ) នៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ទី២ ឈ្មោះ ង៉ែត ណារិទ្ធ ភេទប្រុស អាយុ ២០ ឆ្នាំ (ប្រើប្រាស់)រស់នៅភូមិ-ឃុំ ជាមួយគ្នា ទី៣ ឈ្មោះ សៅ ឆេកូ ភេទប្រុស អាយុ៣១ឆ្នាំ (ប្រើប្រាស់) រស់នៅភូមិ-ឃុំ ជាមួយគ្នា ។

លោកអធិការបានបន្តរទៀតថា ខណៈដែលសមត្ថកិច្ចកំពុងធ្វើការសាកសួរ ក៏មានជនសង្ស័យម្នាក់ទៀតឈ្មោះ ផាន រ៉ាយ៉ាប់ បានហៅទូរស័ព្ទមកឈ្មោះ សុខ ចន្នី ដើម្បី ទិញថ្នាំចំនួន ០១ កញ្ចប់ ស្មើនឹង ៤០.០០០ រៀល ក្នុងពេលនោះសមត្ថកិច្ច ក៏បានប្រើល្បិចណាត់អោយជនសង្ស័យមកជួប នឹងទិញ ថ្នាំញៀន រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ ផាន រ៉ាយ៉ាប់ នៅចំណុចចំការស្វាយ នៅភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ តែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូម៉ាក wave ចំនួន០១គ្រឿង ស្លាកលេខវៀតណាម 67H1 : 8334 ដាវសាំម៉ួរ៉ាយ ១ ដើម កាំបិតក្រង៉ុក់ ០១ នឹងឧបករណ៏សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។
បច្ចុប្បន្នកំលាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី និង ស្វែងរកចាប់មេក្លោងមកផ្តន្ទាទោសចំពោះមុខច្បាប់ ៕ ភ្នំដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print