ស្ត្រីម្នាក់ជិះម៉ូតូបញ្ច្រាស់ទិសលើស្ពានអាកាសតិចណូបុកនឹងរថយន្តRANG ROVER

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានជិះម៉ូតូបញ្ច្រាស់ទិសនៅលើស្ពានអាកាសតិចណូហើយ បុកនឹងរថយន្តស៊េរីទំនើបម៉ាកRANG ROVER បណ្តាលឲ្យរងរបួសបាក់ជើងកាលពីវេលាម៉ោង០០និង២៥នាទីយប់ថ្ងៃទី៨ ខែតុលា​ ឆ្នាំ២០១៧ នៅលើស្ពានអាកាសតិចណូ សង្កាត់ទឹកល្អក១ ខណ្ឌទួលគោក។
​ស្ត្រីរងគ្រោះពុំត្រូបានស្គាល់ឈ្មោះនោះទេ ប្រភពពីសមត្ថកិច្ចបានសន្និ ដ្ឋានថា ស្ត្រីរងគ្រោះបានជិះឆ្លងកាត់លើស្ពានអាកាសតិចណូ ពីកើតមកលិចរំលោភរបាំងថ្មចែកទ្រូងផ្លូវដោយបញ្រ្ចាស់ទិស និងរថយន្តធ្វើដំណើរពីលិចមកហើយជ្រុលបុកស្ត្រីជិះម៉ូតូតែម្តង។ ភ្លាមៗស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យឯកជន។
​សមត្ថកិច្ចបន្តថា ស្ត្រីរងគ្រោះជិះម៉ូតូស្មាស ពណ៌ស្លែ ពាក់ស្លាកលេខភ្នំ​ពេញ 1A-2574។ ចំណែករថយន្តម៉ាក់ RANG ROVER ពណ៌ខ្មៅ គ្មានស្លាកលេខនោះទេ ហើយអ្នកបើកបរក៏បានរត់គេចខ្លួនបាត់ស្រមោលផងដែរ។ ក្រោយពីធ្វើការវាស់វែងរួច ទាំងម៉ូតូជនរងគ្រោះ និងរថយន្តបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print