ខេត្តពោធិ៍សាត់៖ មួយរយៈនេះគេសង្កេតឃើញនៅស្រុកវាលវែង និងស្រុកភ្នំក្រវាញចាប់តាំងពីមានផ្លូវជាតិលេខ៥៥ ១ខ្សែថ្មីៗនេះមក គេឃើញកើតមានករណីគ្រោះថ្នាក់ជាបន្តបន្តាប់ និងបណ្ដាលឲ្យមនុស្សរងរបួសស្រាលធ្ងន់ និងស្លាប់យ៉ាងសម្បើមផងដែរ ជាក់ស្តែងកាលពីថ្ងៃទី៦.៧ ខែតុលា ថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២នឹ និងរងរបួសស្រាលធ្ងន់ចំនួន ៣នាក់ថែមទៀត។
លោក អនុសេនីយ៍ឯក កែវ ចាន់នី នាយផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា នារសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចខេ ៦៥ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយឈ្មោះ ភ្លក់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅខេត្តក្រចេះ(រត់គេចខ្លួន)បានបើកបររថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៏ស គ្មានស្លាកលេខ បានធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុបានជ្រុលបុកក្មេងស្រីម្នាក់ឈ្មោះ ពេជ្រ ស្រីណែត អាយុ ៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ បណ្ដាលឲ្យស្លាប់ភ្លាមខណៈកំពុងធ្វើដំណើរស្របទិសគ្នា(លិច.កើត)។
លោក នាយផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបន្តថា លុះនៅវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី៧ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចស្រែពាំង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែងដដែល មានករណីគ្រោះថ្នាក់កើតឡើងម្តងទៀត បង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ដឹកឈើសំពីងសំពោងឈ្មោះ វន សំណាង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិ.ឃុំសំរោង ស្រុកភ្នំក្រវាញ(រត់គេចខ្លួន) បានធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុបានជ្រុលបុកក្មេងរត់ឆ្លងផ្លូវបណ្ដាលរបួសធ្ងន់ បានបញ្ជូនសង្រ្គោះនៅមន្ទីរពេទ្យបានស្លាប់ភ្លាម ចំពោះវត្ថុតាងទាំងពីករណីខាងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែងជាបណ្ណោះអាសន្ន។
ចំណែកនៅរសៀល ថ្ងៃទី៧ដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ដែរនោះ ស្ថិតក្នុងភូមិព្រែក ៣ ឃុំសំរោង ស្រុកភ្នំក្រវាញឯនេះវិញ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានឲ្យដឹងដែរ ដោយឈ្មោះ ជា សុខុន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិ.ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានបើកបររថយន្តម៉ាក កាមរីគូថហើម សេរីឆ្នាំ១៩៩៥ ពណ៏ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2E 6024 ធ្វើចរាចរណ៍ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានបុករថយន្តម៉ាក ហ្វតរ៉េនជ័រ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AH 5112 បើកបរដោយឈ្មោះ មាន លេងហុង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ខណៈកំពុងចរាចរណ៍បញ្ច្រាសទិសគ្នាបណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសង់ខាងយ៉ាងដំណំ ចំណែកភាគ្គីបើកបរមិនធ្ងន់ធ្ងរដូចគ្នា រីឯវត្ថុតាងរថយន្តទាំង ២គ្រឿងបានយកមករក្សាទុកជាបណ្ណោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ។
ដោយឡែក៖ វេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី៧ដែរនោះ នៅលើកំណាត់ផ្លូវជាតិលេខ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៦-១៨៧ ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ត្រូវបានផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រុងពោធិ៍សាត់បានឲ្យដឹងដែរថា មានករណីគ្រោះថ្នាក់កើតឡើងបន្ថែម ១លើកទៀត បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាកបានបើកឆ្លងផ្លូវពីជើងទៅត្បូង បានជ្រុលបុកម៉ូតូម៉ាក ស៊ុម័រ ពណ៏ខ្មៅ ខណៈធ្វើដំណើរក្នុងទីដៅពីលិចឆ្ពោះទៅទិសខាងកើត បណ្ដាលឲ្យដួលរងការខូចខាតម៉ូតូយ៉ាងដំណំ និងរបួសធ្ងន់ម្ចាស់ម៉ូតូផងដែរ។
គួររំលឹកផងដែរថា៖ ក្នុងឆ្នាំ២០១៧ នេះ គេសង្កេតឃើញកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនខុសពីធម្មតាឆ្នាំមុនៗ ប៉ុន្តែមន្រ្តីជំនាញផ្នែកចរាចរណ៍ទាំងផ្លូវគោកទាំងផ្លូវទឹក ដូចជាស្ពឹកស្រពន់សរសៃលែងចង់កំរើកដូចជាធ្វើគរធ្វើថ្លង់មុិចមិនដឹង? ឬក៍រងការកម្នៀបកៀបសម្កត់ពាក់ព័ន្ធនឹងផលប្រយោជន៍ ព្រោះឮមាត់អេចអូចនៅតាមតុកាហ្វេពីមុនការិយ៉ាល័យចរាចរណ៍នេះរកចំណូលបានច្រើនគួរសម និយាយរួមឲ្យកញ្ចែសើមដំលោតភ្លើងសញ្ញា ប៉ុន្តែឥឡូវរអ៊ូនៅតាមតុកាហ្វេដដែលថារកឲ្យតែគប៉ុណ្ណោះ ករណីនេះគ្រាន់ជារិះគន់មហាជនលើកឡើងនៅតាមតុកាហ្វេប៉ុណ្ណោះ៕
ដោយ៖ បុឹម ពិន