ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាសូមអបអរសាទរក្រុមកីឡាកាយវប្បកម្ម ដែលបានចូលរួមប្រកួតជេីងឯកពិភពលោកលេីកទី៩ នៅទីក្រុង អូឡាំបាទ័រ ប្រទេសម៉ុងហ្គោលី កាលពីថ្ងៃទី ២ ដល់ ៩ ខែតុលា ២០១៧ ដែលទទួល បានមេដាយ៖ ទី១_ កីឡាករ សំបូរ ណាន មេដាយមាស ១ ទី២_ កីឡាករ តឹក បុ៑នវី មេដាយប្រាក់ ១
ទី៣_ កីឡាករ ណុំ សុបិន្ត មេដាយសំរឹទ្ធ១។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា៖ នេះជាមោទនះភាពរបស់ជាតិយើង ដែលវិស័យកីឡាកំពុងរីកលូតលាស់ឡើងវិញនៅក្រោមដំបូលសន្តិភាព។
សម្តេចតេជោ សូមអរគុណដល់កីឡាករ និងគ្រូបង្វឹកទាំងអស់ដែលបានខិតខំហ្វឹកហ្វឺនកីឡាកររហូតទទួលបានជ័យជំនេះថ្ងៃនេះ៕
...
ដោយ៖ សុខ ខេមរា