លិចទូកដឹកជនភៀសខ្លួនរ៉ូហ៊ីនយ៉ា ស្លាប់​១២នាក់

ចែករំលែក៖

សារព័ត៌មាន​ AFP​បានផ្សាយថា​៖ ទូកដឹកជនភៀសខ្លួនរ៉ូហីនយ៉ា បានលិច កាលពីយប់ថ្ងៃទី​៨ខែតុលានៅទន្លេរ​​Naf ជាបន្ទាត់ព្រំដែន រវាងមីយ៉ានម៉ានិង បង់ក្លាដែស​ ធ្វើឲ្យជនភៀសខ្លួន​១២នាក់ស្លាប់និងរាប់សិបនាក់បាត់ខ្លួនភាគច្រើនគឺជាកុមារ។
មន្ត្រីយោធា មកពីកម្លាំងការពារ ព្រំដែនសមុទ្រ​របស់ប្រទេសបង់ក្លាដេសបានឲ្យដឹងថា ៖ទូកដែលលិចនោះគឺដឹកលើសចំណុះ​ ​ដោយមានជនភៀសខ្លួនជាង ១០០នាក់។
លោក​ Abdul Jalil ​មកពីកម្លាំង ការពារជាតិបង់ក្លាដេស​បានឲ្យដឹងថា ​សាកសព ១២នាក់ត្រូវបានរកឃើញ​ក្នុង​នោះមានកុមារដល់ទៅ​១០នាក់ ក្រោយកម្លាំងយោធាព្យាយាមរ៉ុករកពេញមួយយប់កន្លងមក។
ហេតុការគ្រោះថ្នាក់ខាងលើ គឺជាសោកនាដកម្ម ថ្មីសម្រាប់ ជនជាតិរ៉ូហីនយ៉ា ក្រោយពេលដែល បានខិតខំភៀសខ្លួនចេញពីអំពើហឹង្សានៅរដ្ឋរ៉ាឃីនភាគខាងលិចមីយ៉ានម៉ាទៅកាន់បង់ក្លាដេស។
ពាក់ព័ន្ធនិងស្ថានភាព ហឹង្សានៅរដ្ឋរ៉ាឃីន​ ក្រុមឧទ្ទាម​ទ័ពព្រៃ ដើម្បី​រ៉ូហ៊ីងយ៉ា​បាន​បង្ហាញ​ជំហរ​ចង់​ចូលរួម​ដោះស្រាយ ដើម្បី​ភាពធូស្រាល​ឡើងវិញ នៅ​រដ្ឋរ៉ាឃីន។ កាលពី​មួយខែ​មុន ពួកឧទ្ទាម​ទ័ពព្រៃ ឈ្មោះ​ថា កម្លាំង រំដោះ​រ៉ូហ៊ីងយ៉ា នៅ​អារ៉ាខាន បាន​ប្រកាស​ជា​ឯតោភាគី បទឈប់​បាញ់ រយៈពេល​មួយខែ ដើម្បី​សម្រួល​ដល់​ការផ្តល់​ជំនួយ មនុស្ស​ធម៌ ដល់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ដែល​បានរត់គេច​ចេញពី​អំពើហិង្សា នៅ​រដ្ឋរ៉ាឃីន របស់​​ប្រទេស​ភូមា។
បទឈប់​បាញ់ ប្រកាស ជា​ឯកតោភាគី ដោយ​ពួកឧទ្ទាម រំដោះ​រ៉ូហ៊ីងយ៉ា ហៅកាត់​ថា ARSA នឹងត្រូវ​ចប់ នៅ​យប់​ថ្ងៃ​ចន្ទ ខានស្អែក។ ប៉ុន្តែ នៅ​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន នៅ​ថ្ងៃ​សៅរ៍នេះ ក្រុមឧទ្ទាម​រ៉ូហ៊ីងយ៉ា ​ដែល​ប្រយុទ្ធ​តទល់​នឹង​កងទ័ព​ភូមា តាំង​ពី​ខែ​សីហា បាន​បង្ហាញ​ថា ក្រុមខ្លួន ត្រៀមខ្លួន ដើម្បី ចូលរួម បន្ធូរបន្ថយ​ភាពតានតឹង នៅ​រដ្ឋរ៉ាឃីន ទៅតាម​វិធានការ​របស់​រដ្ឋាភិបាល​ភូមា។ ប៉ុន្តែ ក្រុមឧទ្ទាម​រ៉ូហ៊ីងយ៉ា​បាន​បញ្ជាក់​ដែរ​ថា ក្រុមខ្លួន​នឹង​នៅ​តែ​ប្តេជ្ញា​ធ្វើសកម្មភាព ដើម្បី​បញ្ឈប់​រាល់​ការបង្ក្រាប និង​នយោបាយ​សង្កត់សង្កិន​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។
អាជ្ញាធរ​ភូមា នៅ​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទៅនឹង​ការប្រកាស​របស់​ក្រុមឧទ្ទាម​នៅថ្ងៃ​សៅរ៍​នេះទេ។ ប៉ុន្តែ កាលពី​មួយខែ​មុន នៅក្រោយ​ការប្រកាស​បទឈប់បាញ់ ជា​ឯកតោភាគី ដោយ​ឯកឯង​របស់​ក្រុមឧទ្ទាម ARSA អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ភូមា​បាន​លើកឡើង​ហើយ​ថា រដ្ឋាភិបាល​គ្មាននយោបាយ​ចរចា​ជាមួយ ពួកភេរវជន​នោះទេ។
កងទ័ព​ភូមា​បាន​ចាត់ទុក​ពួកឧទ្ទាម​រ៉ូហ៊ីងយ៉ា ថា ជា​ក្រុមភេរវជន ដែល​បាន​បើក​ការវាយប្រហារ​ទៅ​លើ​ប៉ុស្តិ៍​ប៉ូលិស​ភូមា ជាច្រើន​កន្លែង នៅ​រដ្ឋរ៉ាឃីន នៅ​ថ្ងៃ​ទី ២៥​សីហា​កន្លងទៅ។ តាំងពីពេលនោះ​មក កងទ័ព​ភូមា​បាន​បើក​ការបង្រ្កាប​តបវិញ រហូត​ធ្វើ​ឲ្យ​កើតផ្ទុះ​ជា​អំពើហិង្សា ដែល​ជា​ដើមហេតុ​នៃការរត់ភៀសខ្លួន​របស់​ប្រជាជន​រ៉ូហ៊ីងយ៉ា​រាប់ម៉ឺននាក់​ពី​រដ្ឋរ៉ាឃីន ទៅ​ប្រទេស​បង់ក្លាដែស ដែល​មាន​ព្រំដែន​ជាប់ភូមា។
រហូតមកដល់​ថ្ងៃ​នេះ គេ​នៅមិនទាន់​ដឹងច្បាស់​ពី​សមាសភាព ចំនួន​សមាជិក​របស់​ក្រុមឧទ្ទាម​រ៉ូហ៊ីងយ៉ា​នោះទេ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters នៅ​ខែ​មីនា​ដើមឆ្នាំនេះ ប្រធាន​របស់​ចលនា​ដើម្បី​រំដោះ​ជនជាតិ​រ៉ូហ៊ីងយ៉ា ARSA ​បាន​អះអាងថា ចលនា​នេះ ត្រូវ​បាន​បង្កើតឡើង ដើម្បី​ការពារ​សិទ្ធិ​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម និង​គ្មាន​ចំណង​ទាក់ទាញ​ជាមួយ​ក្រុមអង្គការ​អ៊ីស្លាម​បរទេស​នោះទេ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print