មានអ្នករត់ការដោះលែងមេកន្ទុយលេខដុះស្លែ ប្រុសស្រី៥នាក់បន្ទាប់ពីចាប់បានប៉ុន្មានម៉ោងក្រោយ

ចែករំលែក៖

ខេត្តតាកែវ ៖ លោក ង៉ែត ចាន់ធី មេបញ្ជា ការរងកងរាជអាវុធហត្ថខេត្ត សហការជា មួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តាកែវ បានដឹកនាំកម្លាំងចុះឃាតខ្លួនជនសង្ស័យ៥នាក់ ជាមេកន្ទុយលេខដុះស្លែ ស្ថិតនៅផ្សារកំពង់ជ្រៃ ឃុំស្មោង ស្រុក ទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧។

បើតាមលោក ង៉ែត ចាន់ធី បានឲ្យដឹងថាកម្លាំងរបស់លោកសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក ឃុន ភឿនបានចុះឃាត់ខ្លួនជនសង្ស័យ៥នាក់ ស្រី៤នាក់ ក្នុងនោះមានប្រុសម្នាក់ ជាមេ កន្ទុយ លេខដុះស្លែ នៅចំណុចផ្សារកំពង់ ជ្រៃ ស្រុកទ្រាំង ខេត្តតាកែវ។

មេកន្ទុយលេខដុះស្លែទាំង៥នាក់ដែលមានលំនៅឋាននៅក្នុងភូមិ-ឃុំ កើតហេតុ ខាងលើរួមមាន ១-ឈ្មោះ វ៉ាត់ តុលា អាយុ ៥១ឆ្នាំ មុខរបរជាអាជីវករ(ម្ចាស់ផ្ទះ), ២-ឈ្មោះ ម៉ោញ ស្រីអូន ភេទស្រី អាយុ ៣២ឆ្នាំ, ៣-ឈ្មោះ លឹម ស្រីមុំ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកសិករ, ៤-ឈ្មោះ សុខ ចន្ធី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរក សិករ និង៥-ឈ្មោះ ឈឹម នឹម ភេទស្រី អាយុ​៣៧ឆ្នាំ មុខរបបរអាជីវករ។

ជាមួយនឹងការឃាត់ខ្លួនមេកន្ទុយលេខទាំង៥នាក់នេះ កម្លាំងសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនដូចជា សៀវភៅកត់ កន្ទុយលេខ២១ក្បាល ប៊ិច៨ដើម, ទឹក លុប២ដើម ,ម៉ាស៊ីនគិតលេខ៣គ្រឿង ,កាបូបយួរ៧ ,កន្រ្តកយួរមួយ ,បៀ៣ហ៊ូ ,ទូរស័ព្ទដៃ៤គ្រឿង ,ប្រាក់រៀល២.៤៥១. ៩០០រៀល និងប្រាក់ដុល្លារ១៦៥ដុល្លារ។

លោកមេបញ្ជាការរងដដែលបានបញ្ជាក់ទៀតថាការចុះ បង្រ្កាបនេះក៏បានចូលរួម អនុវត្តគោល នយោបាយភូមិ-ឃុំ មានសុវត្ថិ ភាពរបស់ រាជរដ្ឋាភិបាលបានមួយផ្នែកផង ដែរ ។ ការឈានទៅដល់ការចុះបង្រ្កាបនេះ កម្លាំងរបស់លោក បានកំណត់មុខសញ្ញា នេះ និងតាមដានជាយូរមកហើយ ទើបតែ បានឱកាសល្អ លោកក៏បានស្នើសុំសហ ការ​ជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចុះទៅឃាត់ខ្លួន និងដកហូតបានវត្ថុតាងនៅនឹងកន្លែងកើតហេតុផ្ទាល់តែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងនៃកងរាជអាវុធហត្ថ ខេត្ត កសាងសំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូងខេត្តតាកែវ ដើម្បីចាត់ការទៅតាម នីតិវិធី ។

ទោះជាយ៉ាងណាប្រភពដែលស្និទ្ធនឹងកម្លាំងសមត្ថកិច្ចបានខ្សឹបប្រាប់ថាមេកន្ទុយលេខទាំង៥នាក់ដែលបានចាប់ខ្លួននោះបាននិងកំពុងមានអ្នករត់ការដោះលែងហើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print