ឈ្មួញឈ្មោះ វណ្ណា នៅអ្នកលឿង មានសមត្ថភាពហ៊ានជីកទម្លុះផ្លូវបេតុង ដើម្បីបូមខ្សាច់លក់ធ្វើមានបាន

ចែករំលែក៖

ខេត្តព្រៃវែង ៖ ពលរដ្ឋកំពុងមានការភិត ភ័យ និងព្រួយបារម្ភយ៉ាងខ្លាំងខណ:ផ្លូវបេតុងមួយខ្សែ ដែលគេទើបសាងសង់រួច កាលពីប៉ុន្មានខែមុន ស្ថិតនៅតាមបណ្តោយ ដងទន្លេមេគង្គ ចាប់ពីចំណុចខាងមុខ មន្ទីរពេទ្យ បង្អែកស្រុកប្រតិបត្តិអ្នកលឿង រហូតដល់ខាងក្រោយសាលាឃុំអ្នកលឿង បានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន ប៉ុន្តែថ្មីៗនេះមានឈ្មួញម្នាក់បានប្រើកម្មករឲ្យខួង ទម្លុះខាងក្រោមផ្លូវបេតុងនេះ ហើយបង្កប់ ទុយយោនៅចំណុចខាងមុខរោងទឹកកក ចាស់ខាងលិច ទីសត្តឃាតអ្នកលឿង ក្នុង ភូមិ-ឃុំអ្នកលឿង ដើម្បីធ្វើសកម្មភាពបូម ខ្សាច់ដាក់លក់នៅលើដីរបស់ខ្លួន ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ខ្លាចបាក់ស្រុតផ្លូវបេតុងនៅត្រង់ចំណុចដែលគេលួចខួងទម្លុះនោះធ្វើឲ្យពួកគាត់ពិបាកក្នុង ការធ្វើដំណើរដូចមុនទៀត។

ពាក់ពន្ធ័នឹងករណីនេះត្រូវបានម្ចាស់ដេប៉ូ ខ្សាច់ឈ្មោះ វណ្ណា ដែលជាអ្នកខួងទម្លុះ ផ្លូវបេតុងនោះប្រាប់ឲ្យដឹងថា ការណ៍ដែលគេហ៊ានខួងទម្លុះផ្លូវបេតុងនោះ គឺដោយសារមានការអនុញ្ញាតពីលោកមេឃុំ និង លោក អភិបាលស្រុករួចហើយ។

រីឯលោក ភុន សម្ភស្ស អភិបាលស្រុក ពាមរក៍វិញ បានប្រាប់ឲ្យដឹងថា លោកពិតជាបានអនុញ្ញាតឲ្យគេខួងទម្លុះផ្លូវបេតុងនោះមែន ប៉ុន្តែមិនមែនឲ្យខួងដើម្បីបូម ខ្សាច់ដាក់លក់នោះទេ ពោលគឺខួងដើម្បី បង្កប់ទុយយោបង្ហូរទឹកដែលជន់លិចចេញ ដោយ សារតែនៅក្នុងលិខិតស្នើសុំ ដែលគេដាក់មកសាលាស្រុកបានបញ្ជាក់ថា ទីតាំងនោះមានទឹកជន់លិចធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋ១០គ្រួសារ ដែលរស់នៅ ជុំវិញនោះទើបលោកស៊ីញ៉េអនុញ្ញាតឲ្យគេ។

ទោះជាយ៉ាងណាក៏ដោយ តាមការ អះអាងរបស់ប្រជាពលរដ្ឋនៅតំបន់នោះ បានបញ្ជាក់ថា ហេតុផលដែលគេលើក ឡើងនៅក្នុងលិខិតស្នើសុំនោះ គឺភូតកុហកទាំងស្រុងព្រោះនៅជុំវិញទីតាំងនោះពុំមានទឹកជន់លិចនោះទេ ហើយក៏គ្មានប្រជាពល រដ្ឋណារងផលប៉ះពាល់នោះដែរ នេះគ្រាន់ តែជាលេសរបស់គេ ដើម្បីសុំខួងទម្លុះផ្លូវបេតុងតែប៉ុណ្ណោះ ហើយទាំងប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងស្ថាប័ន ពាក់ពន្ធ័ទាំងអស់ សុទ្ធតែបានដឹងរឿងនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print