ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧នេះ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានដឹកនាំនាយសង្កាត់ និងសហគមន៍នេសាទបានចុះបង្ក្រាបបទល្មើសជលផលបានចំនួន០២ករណី និងបំផ្លាញចោល ឧបករណ៍មួយចំនួន ។
យុទ្ធនាការបង្ក្រាបធ្វើឡើង នៅចំណុចទំនប់រលំពោធិ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងបានចាប់យកឧបករណ៍រួមមាន
លូស្បៃមុងចំនួន ០៩មាត់ របាំងលូស្បៃមុងប្រវែង ២២៥ម៉ែត្រ
បង្គោលចម្រឹងចំនួន ១៣៤ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់ ១៨គីឡូក្រាម ។
បន្ទាប់មកទៀត កម្លាំងបានបន្តចុះរុះរើរបាំងរ៉ាវ០២កន្លែងស្មើនិង២៨ម៉ែត្រ បង្គោលចម្រឹងចំនួន៤០ដើម លបចំនួន ០៥គ្រឿង និងចាក់លែងត្រីចម្រុះទម្ងន់០៣គីឡូក្រាម ៕ វណ្ណៈ
...