ភូមិចំនួន៤ក្នុងសង្កាត់២ ក្រុងប៉ោយប៉ែត កំពុងប្រឈមទឹកជន់លិចហូរធ្លាក់ពីប្រទេសថៃ

ចែករំលែក៖

ប៉ោយប៉ែត ៖ បន្ទប់ពីស្រុកម៉ាឡៃរងនូវការជន់លិចទឹកបានបន្តមកជន់លិចក្នុងភូមិមួយចំនួននៅក្នុងក្រុងប៉ោយប៉ែតបន្តទៀត អាជ្ញាធរនិងសមត្ថកិច្ចត្រៀមជួយប្រជាពលរដ្ឋ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី០៩ ខែតុលាឆ្នាំ ២០១៨ គេឃើញមានមានភ្លៀងធ្លាក់មួយមេបន្ថែមធ្វេីឧ្យទឹកកាន់តែមានការកេីនឡេីងគេឃេីញអាជ្ញាធរនិងសមត្ថកិច្ចមកត្រួតពិនិត្យសួរសុខទុកប្រជាពលរដ្ឋនៅក្នុងភូមិ អូរជ្រៅ ភូមិ ក្បាលកោះ ភូមិ ប៉ោយប៉ែត និងភូមិគីឡូម៉ែត្រលេខ៤ ដែលនៅក្នុងសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ប្រជាពលរដ្ឋនៅភូមិក្បាលកោះបានអោយដឹងថា ទឹកដែលកំពុងឡើងជាបណ្តើរៗនេះ គឺទឹកដែលហូរមកពីប្រទេសថៃ ដោយថៃបានបើកទំនប់នៅក្នុងខេត្តសាកែវប្រទេសថៃ។ លោបានបន្តថា កាលពីឆ្នាំ២០១៣ ទឹកលិចក្នុងភូមិក្បាលកោះមានសភាពធ្ងន់ធ្ងរជាងគេ គឺផ្លូវដែលចូលក្នុងភូមិលិចត្រឹមទ្រូង តែខានលិចច្រើនឆ្នាំហើយ ទើបតែឆ្នាំ២០១៧ នេះឃើញថាមានលិចទៀត តែទឹកជន់លិចមិនកំហោកដូចឆ្នាំ២០១៣ទេ គឺលិចសន្សឹមៗ ដោយខាងភាគីថៃគេបើកទំនុបតិចៗ មិនបានបើកមុខទឹកធំដូចមុនទេ។

លោក សែម វីរះមេភូមិក្បាលកោះ ដែលជាភូមិប្រឈមនិងរងគ្រោះធ្ងន់ជាងគេបានអោយដឹងនៅល្ងាចថ្ងៃទី០៨ នេះថា ក្នុងភូមិរបស់គាត់មានលិចចំនួន៦៤គ្រួសារ និងលិចផ្លូវចូលភូមិប្រហែល៥ម៉ែត្រហើយ។ លោកបានបញ្ជាក់ថា កម្លាំងទឹកកំពុងឡើងសន្សឹមៗ ហើយលោកក៏បានណែនាំដល់ប្រជាពលរដ្ឋអោយត្រៀមខ្លួន និងអោយឪពុកម្តាយ អោយមានការប្រុងប្រយ័ត្នចំពោះកូនតូចៗ។

លោកអនុសេនីយ៍ទោ សែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពាន នៃវរះការពារព្រំដែនគោកលេខ៨៩១ បានអោយដឹងថា កាលពីល្ងាចថ្ងៃទី០៨ ម្សិលមិញនេះ លោកដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យជាក់ស្តែងនៅភូមិមួយចំនួនដែលនៅតាមបន្ទាត់ព្រំដែល ឃើញថា ទឹកកំពុងឡើងតែមិនបណ្តាលអោយប៉ះពាល់ដល់ទ្រព្យសម្បត្តិនិងមិនបណ្តាលឧ្យពលរដ្ធណាបាត់បងជីវិតនោះឡេីយ៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print