សាលាអន្តរជាតិ ស្ទែមហ្វត គ្រប់សាខាទូទាំងរាជធានី បិទទ្វាររត់ចោលសិស្ស សង្ស័យក្ស័យធន់

ចែករំលែក៖

ភ្នំពេញ ៖ នាយកសាលាអន្តរជាតិ ស្ទែមហ្វត បានបិតទ្វាររត់ចោលកូនសិស្សទូទាំងរាជធានី សង្ស័យក្ស័យធន់ដែលធ្វើអោយអានាព្យាបាលសិស្សខាត់បង់លុយអស់រាប់ពាន់ដុល្លាក្នុងម្នាក់។

ហេតុការណ៍បិតទ្វារសាលានេះមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ដែលមានទីតាំងស្ថិតនៅផ្លូវបេតុងភូមិគោកឃ្លាង និងទីតាំងមួយទៀតស្ថិតនៅផ្លូវឧញ្ញ៉ា ម៉ុងរិទ្ធី ភូមិបាយាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តំណាងប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា៖ គាត់មានកូនចូលរៀននៅសាលានេះ៣នាក់ហើយបានបង់ថ្លៃសិក្សានិងសម្ភារៈរៀនសូត្រយរះពេល៣ខែអស់ទឹកប្រាក់ចំនួន២២៨២ដុល្លា។

អ្នកស្រី ប៊ួយ បូរ៉ែន អាយុ៣០ឆ្នាំ មុខរបរជាងអ៊ុតសក់រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យបានអោយ​​ដឹងថា៖ គាត់បានដាក់កូនអោយចូលរៀននៅសាលានេះ៣នាក់ហើយបានបង់ថ្លៃសិក្សានិងសម្ភារៈអស់ប្រាក់ចំនួន៣៨០០ដុល្លា ។ដោយឡែកលោក ភៀក សារឹម អាយុ៣៨ឆ្នាំក៍បានអោយដឹងដែថា៖ គាត់មានកូនរៀននៅសាលានោះ១នាក់ហើយគាត់បានបង់ថ្លៃសិក្សានិងសម្ភារៈរៀនសូត្ស១ថើមចំណាយប្រាក់អស់ចំនួន២៣០ដុល្លារ ។

ពួកគាតដែលជាអនាព្យាបាលបានអោយដឹងថាមុនមានការភ្ញាក់ផ្អើលឡើងដោយសារតែនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ពួកគាត់បានដឹកកូនៗមកសាលាដូចសព្វដងស្រាប់តែពេលមកដល់ឃើញសាលាបិតទ្វារអស់ក៍មានការភ្ញាក់ផផ្អើលតែម្តងនិតរាយការណ៍ប្រាប់សមត្ថកិច្ចអោយចុះមកពិនិត្យ។

ពាក់ព័ន្ធបញ្ហាសាលាអន្តរជាតិ ស្ទែមហ្វត បិតទ្វាររត់ចោលសិស្សនេះ លោក ម៉ូវ ម៉ានិត អភិបាលនៃគណះអភិបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា៖ បើតាមលោកទទួលបានព័ត៌មានថា៖ សាលាអន្តរជាតិ ស្ទែមហ្វត នេះបានបិតទ្វារទួទាំងរាជធានៅនៅថ្ងៃនេះព្រោះនាយកសាលាប្រកាសថាក្ស័យធន់ ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print